ព័ត៌មានជាតិ

រាយខ្សែភ្លើងឆក់ត្រីបែរជា ឆក់ស្លាប់ខ្លួនឯង

កណ្តាលៈ នៅវេលាម៉ោងប្រហែល៦និង៤៥នាទីថ្ងៃ‌ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចប្រឡាយទឹក ស្ថិតនៅភូមិ ត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលមានករណីរាយខ្សែភ្លើងឆក់ត្រីបណ្តាលឲ្យឆក់ស្លាប់ខ្លួនឯង។
ជនរងគ្រោះ‌ឈ្មោះ សាន ធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ
រោងចក្រផលិត អំពូលភ្លើងមានប្រពន្ធឈ្មោះធល ស្រីលីន ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រអ្នកទាំងៗស្នាក់នៅភូមិកើតហេតុ។
តាមការសួរបំភ្លឺរបស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថានៅពេលព្រឹកប្រហែលម៉ោង៦និង៣៥នាទីមេភូមិ បានទៅប្រាប់គាត់ដល់ផ្ទះថា ប្តីឯងឆក់ត្រី ឥឡូវបានឆក់ខ្លួនឯងស្លាប់បាត់ទៅហើយ ពេលនោះគាត់ក៏មកដល់
កន្លែងកើតហេតុ ឃើញប្តីរបស់ខ្លួនស្លាប់ដូចមេភូមិប្រាប់មែន។
វត្ថុតាងមានខ្សែភ្លើងប្រវែង ៣៥០ម៉ែត្រ ស្កុតពណ៌ខ្មៅ១ដុំ សំរាប់រុំខ្សែភ្លើង ។

ក្រោយមក សមត្ថកិច្ចនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងប្រពន្ធ បងប្អូននៃសព បានធ្វើការពិនិត្យលើជនរងគ្រោះឃើញស្នាមម្រាមដៃឆក់ខ្លោច។
ការសន្និដ្ឋានរបស់ជំនាញនិងលោកគ្រូពេទ្យជនរងគ្រោះស្លាប់ដោយ សារ ឆក់ចរន្តអគ្គិសនី។
សពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់