ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទី យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ចំណុចចំណតទូក ជាប់ភោជនីយដ្ឋានទីតានិក ផ្លូវព្រះសុីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គឺមានជនបរទេសម្នាក់បានរអិលជេីងត្រង់ចំណតចុះទូក បណ្តាលឲ្យធ្លាក់ទឹកហេីយបាត់ខ្លួនតែម្តង។
ជនរងគ្រោះឈ្មោះ KEN KRAMRE ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិអាមេរិក ស្នាក់នៅផ្ទះលេខ៣ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
បេីតាមសាក្សីដែលជាមិត្តភក្តិរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមិនបានផឹកគ្រឿងស្រវឹងបន្តិចណាឡេីយ ហេីយការដែលធ្លាក់ចូលទឹកនោះ គឺដោយសារមេឃភ្លៀងហេីយចំណតនោះរអិល ក៏បណ្តាលឲ្យធ្លាក់តែម្តង។
រហូតមកទល់ពេលនេះ ជនបរទេសដែលរអិលជើងធ្លាក់ចូលទឹកទន្លេក្បែរភោជនីយដ្ឋានទីតានិកខាងលើ នៅមិនទាន់រកឃើញនៅឡើយនោះទេ៕
មតិយោបល់