ព័ត៌មានជាតិ

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរម្នាក់ ត្រូវជនសង្ស័យម្នាក់ កាប់ស្ទើរតែនៅដង្ហើមចង្រិត

ភ្នំពេញៈ ករណីបង្កការភ្ញាក់ផ្អើលមួយ ដោយជនល្មើសម្នាក់ បានកាប់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរម្នាក់ ឲ្យរងរបួសយ៉ាងដំណំ ក្នុងពេលបំពេញការងារ ចុះទៅសាកសួរជនប្រព្រឹត្តបទល្មើស តាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បី។

ហេតុការណ៍នេះ បាន​កើត​ឡើងកាលពី​វេលា​ម៉ោង​៣ និង៣០នាទីរសៀលថ្ងៃ​ទី​២២ ខែកក្កដា ​ឆ្នាំ២០១៨ សិ្ថតនៅសង្កាត់​ផ្សា​រដើមគរ ខណ្ឌទួលគោល។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុខាងលើ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នករត់កង់បីថា មានបញ្ហាជម្លោះគ្នា ជាមួយម្ចាស់ស្តង់លក់ផ្លែឈើ នៅមុខផ្សារនាគមាស សមត្ថកិច្ចបានចាត់កម្លាំងចុះទៅកន្លែងកើតហេតុ គ្រាន់តែទៅដល់មុខផ្សារនាគមាស មិនទាំងបានសួរនាំផង ក៏ត្រូវជនល្មើសហក់មកកាប់តែម្តង។

មកទល់ពេលនេះ ជនរងគ្រោះត្រូវបានសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយកំពុងស្ថិតក្នុងស្ថានធ្ងន់ធ្ងរបំផុត។

ក្រោយកើតហេតុភ្លាមៗ ជនល្មើសខាងលើ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងនាំយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ រួចក៏បញ្ចូនបន្តទៅអធិការនគរបាលខណ្ឌទួលគោ កដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់