ព័ត៌មានជាតិ

បុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តមិនចាំម៉ាក បុកស្លាប់នៅនឹងកន្លែង!..

កំពង់ធំ: កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកបុរសម្នាក់កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ភូមិអង្គរនាង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បុរសដែលស្លាប់មានឈ្មោះ អ៊ុ ភាព ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិឃុំកើតហេតុ(ស្លាប់នៅនឹងកន្លែងកើតហេតុ)។ ចំណែករថយន្តនិងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បើកគេចខ្លួនបាត់)។

មូលហេតុជាបឋមបង្កដោយអ្នកថ្មើរជើងឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន។
សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់