ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះទី២ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងក្រុម៣ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
ជនសង្ស័យឈ្មោះ ហែម ជាតិ ភេទប្រុស ជាមុខសញ្ញាលួចទូរស័ព្ទដៃគេ មួយគ្រឿងម៉ាក ហ៊ូវៃ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅចំនុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៣ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
ក្រោយពីបានឃាត់ខ្លួន កម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីបន្តតាមនីតិវិធី៕

មតិយោបល់