ព័ត៌មានជាតិ

ទាន់ហេតុការណ៍! ទឹកទន្លេសេសាន កំពុងមានការជន់ឡើងខ្លាំង!

រតនគិរីៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកទន្លេទន្លេសេសាន ក្នុងខេត្តរតនគិរី បាននិងកំពុងហក់ឡើងជាបន្តបន្ទាប់ ចាប់តាំងពីល្ងាចថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ ។

គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ២៣ នេះ ទឹកទន្លេ បានកើនឡើងដល់កម្ពស់ ៧,៨០ ម៉ែត្រ (កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៨ ម៉ែត្រ) ។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកនឹងបន្តកើនឡើងបន្ថែមទៀត ៕

មតិយោបល់