ព័ត៌មានជាតិ

សំណាងណាស់ដែលចាប់បាន! ជាប់ពន្ធនាគារ ០៦លើករួមមកហើយ នៅមិនរៀងចាលទៀត!

កំពង់ចាម: ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មមិនរៀងចាលម្នាក់ ធ្លាប់ជាប់ពន្ធនាគា៦លើករួមមកហើយ ត្រូវបានសមត្ថកិច្ចក្រុងកំពង់ចាម ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

មុខសញ្ញាខាងលើមានឈ្មោះ យក ភួងម៉ារី ភេទប្រុស អាយុ៣៨ឆ្នាំ ជាមុខសញ្ញាចេញពីពន្ធនាគារច្រើនលើកមកហើយ។ ខណ:ដែលសមត្ថកិច្ចល្បាតឃើញ ជនសង្ស័យជាមុខសញ្ញាខាងលើនេះ បានបោះឧបករណ៍កាច់សោរម៉ូតូចោល រួមមាន៖ សោខ្សៀ០១ និងដែកកន្ទុយអន្ទង់ចំនួន២ ហើយរត់គេចខ្លួន តែត្រូវសមត្ថកិច្ចដេញតាមចាប់ឃាត់ខ្លួនបាន រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់