ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ទៅរើសចេតចាយជាមួយជីដូន ត្រូវរថយន្តកិនស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់!..

ភ្នំពេញ: ក្មេងប្រុសម្នាក់បានស្លាប់ និងម្នាក់បានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណ:ដែលត្រូវរថយន្តតាកូម៉ាកិន ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចដីឡូត៍ទុកចោលដែលមានកម្មវិធីប្រគុំតន្រ្តី នៅ ភូមិ១ក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពក្មេងបានស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ ឡូ ភារ៉ា ភេទប្រុស អាយ១២ឆ្នាំ រៀននៅអង្គការកុមារនៃភាពញញឹម រីឯម្នាក់ទៀតដែលរងរបួសធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យនោះមានឈ្មោះ ចន្ធា វុទ្ធ ធូ ភេទប្រុស អាយុ៩ឆ្នាំ រស់នៅក្រោមបន្ទុក ឪពុកដែលមានឈ្មោះ វន់ វាន ៣៧ឆ្នាំមានមុខរបរ ជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នស្នាក់ភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិស្វាយអន្ទរ ខេត្តព្រវែង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុក្មេងជនរងទាំង២នាក់បានទៅរើសអេតចាយជាមួយជីដូនតាំងពីព្រឹកព្រលឹម លុះពេលរើសអេតចាយរួចក្មេងទាំង២នាក់នោះបានដេកនៅតូបលក់ដែលគេរុករើរួច ក៏ស្រាប់តែមានរថយន្តតាកូម៉ាខាងលើ បើកចេញពីតូបមួយផ្សេងទៀតបានកិនក្មេងទាំង២នាក់នោះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំង២នាក់ ភ្លាមៗនោះម្ចាស់រថយន្តបានដឹកក្មេងទាំង២នាក់ទៅ នោះទៅមន្ទីរពេទ្យក្បែរនោះ ដោយសារសភាពរបួសធ្ងន់ធ្ងរ ក៏បញ្ជូនបន្តមកមន្ទីរពេទ្យរុស្ស៊ី តែជាអកុសលក្មេងប្រុសម្នាក់ដែលឈ្មោះ ឡូយ ភារ៉ា ត្រូវបានស្លាប់បាត់ទៅហើយ ។ ចំណែកក្មេងដែលដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យគន្ធាបុប្ផា។

ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចបានឃាត់ខ្លួនមានឈ្មោះ ចិន សាវ៉េត ភេទស្រី អាយុ៣២ឆ្នាំ ភូមិព្រែកអញ្ចែញ ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្នាក់នៅម្តុំទឹកល្អក២ ខណ្ឌទួលគោក ចំណែកម្ចាស់ដែលបើករថយន្តនោះគឺបានគេចខ្លួនបាត់ស្រមោល បើកកិននោះម៉ាក តាកូម៉ា ពណ៌ស្ករ ស្លាកលេខភ្នំពេញ ២2AT-5610។

សមត្ថកិច្ចឃាត់ស្រ្តីម្នាក់បណ្តោះអាសន្នដើម្បីធ្វើការសាកសួររង់ចាំធ្វើការដោះស្រាយរវាងភាគីជនរងគ្រោះ៕

មតិយោបល់