ព័ត៌មានជាតិ

​ដេកសុខៗ ដឹងខ្លួនទាន់ កុំអីប្តូររសជាតិបាត់!

ក្រចេះ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅលើស្រ្តីម្នាក់ ខណៈដែលស្រ្តីរងគ្រោះបានដេកនៅក្រោមផ្ទះ ក៏ត្រូវជនសង្ស័យចូលធ្វើសកម្មភាពតែមិនសម្រេច។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥​ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរសៀល ស្ថិតក្នុងភូមិសំពុង ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ។

​ជនរង​គ្រោះមានឈ្មោះ ស.ព អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ​ និងជនសង្ស័យមានឈ្មោះ ឈីន ម៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។

មុនពេលកើតហេតុ ជនសង្ស័យបានលបចូលទៅក្នុងមុងរបស់ជនរងគ្រោះ ដើម្បីធ្វើសកម្មភាព ភ្លាមនោះជនរងគ្រោះក៏ស្រែកទ្បូទ្បា ទើបមានកាអន្តរាគមន៍ពីអ្នកជិតខាង និងប្តីស្រ្តីរងគ្រោះ ទើបក្របួចជនសង្ស័យបាន រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលថ្មអណ្តើក។

បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួន​បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បី​ចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់