កណ្តាលៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិតាដោលទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះអ៊ឹម ចាន់ទី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិតាដោលទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ និស្សិត។
តាមការបំភ្លឺរបស់ឈ្មោះលឹម ហ៊ន ត្រូវជាប្ដី បានឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨:៣០នាទី ជនរងគ្រោះបានដើរចូលក្នុងបន្ទប់ទឹកដើម្បីបោកខោអាវ(ដោយជនរងគ្រោះទើបឆ្លងទន្លេបាន៣ខែ) ហើយប្ដី ជនរងគ្រោះនៅមើលកូននៅក្រោមផ្ទះ លុះដល់វេលាម៉ោង០៨.៥០នាទី ថ្ងៃទី២៣ខែឆ្នាំដដែល ជនរងគ្រោះបានស្រែកហៅឲ្យប្ដីជួយ ភ្លាមនោះប្ដីជនរងគ្រោះបានរត់ទៅ ក៏ឃើញជនរងគ្រោះ មានសភាពទន់ដៃទន់ជើងរួចក៏បីជនរងគ្រោះមកដាក់នៅលើគ្រែក្រោមផ្ទះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ រួចបានរាយការណ៍មកសមត្ថកិច្ច បានបង្កើតគណៈកម្មការពិនិត្យរួមមាន កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យ ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសព ។
ការសន្និដ្ឋានរបស់គ្រូពេទ្យនិងផ្នែកជំនាញពិនិត្យឃើញថា សពពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែនហើយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ក្រោយពេលពិនិត្យរួចបានប្រគល់សពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់