Post News Media ព័ត៌មានជាតិ រថយន្តពន្លះពី...

រថយន្តពន្លះពីក្រោយគោយន្តកន្ត្រៃលាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់

ព្រះវិហារ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តធុនតូចមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ មកបុកចំពីក្រោយគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៤០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦២ ត្រង់ចំណុចស្រះទឹក ចន្លោះគីឡូម៉ែត្រ១៦៨-១៦៩ ក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល ហើយសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនីតិវិធីច្បាប់៕

Loading...