បាត់ដំបងៈ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅត្រង់ចំណុច ក្រុមទី២១ ភូមិ ចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង។
ជនរងគ្រោះឈ្មោះ វឿង សីលា ភេទប្រុស អាយុ៣០ ឆ្នាំ មានមុខរបរជាងផ្សារដែក មានទីលំនៅក្នុងក្រុមទី ៧ ភូមិ អណ្តូងព្រីង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បានកើនទ្បើងនៅពេលជនរងគ្រោះ បានដាក់ជណ្តើរឡើងផ្សារដំបូងផ្ទះ ប៉ះនឹងតំណខ្សែភ្លើង ទើបបណ្តាលឲ្យឆក់ស្លាប់តែម្ដង៕
មតិយោបល់