នៅពេលដែលឭពីសាច់រឿង Avatar មនុស្សជាច្រើន នឹងមិនភ្លេចឡើយ ជាមួយនឹងតួនាទីរបស់វេជ្ជបណ្ឌិត Dr. Grace Augustine ដែលសម្តែងជានាង Sigourney Weave នៅក្នុងសាច់រឿង ។ ក្នុងសាច់រឿងនេះដែរ នាងគឹជាអ្នកផ្តល់កំណើតមួយ ដល់គម្រោង Avatar ដោយមានគោលបំណង ចង់បញ្ចូលអត្តសញ្ញាណរបស់មនុស្សជាមួយនឹង Na’vi ។ ក៏ប៉ុន្តែខ្សែភាពយន្តដំបូង វេជ្ជបណ្ឌិត Dr. Grace Augustine ត្រូវាបានស្លាប់ ក្នុងសាច់រឿង ក៏ប៉ុន្តែ ពេលនេះ លោក James Cameron បាននិយាយថា នាង Sigourney Weave ឬ Grace Augustine នឹងវិលត្រឡប់ មកវិញ ជាមួយនឹងសាច់រឿង Avatar បន្ទាប់។
ជាមួយនឹងបទសម្ភាស Vulture page តារាសម្តែង Sigourney Weave បានបញ្ជាក់ថា សម្រាប់សាច់រឿងបន្ទាប់ ទស្សនិកជន នឹងបានឃើញ Grace Augustine ស្ថិតនៅក្រោមអត្តសញ្ញាណមួយផ្សេងទៀត។ នាងបានបន្តថា នៅពេលនេះនាងមិនអាចបង្ហាញព័ត៌មានលម្អិតឡើយ តែប្រិយមិត្តអាចនឹងដឹងនៅពេលក្រោយ ខណៈរឿងក្រោយនេះ មហិច្ចតា និងក្តីស្រម៉ៃ James Cameron កាន់តែមានភាពធំធេងនោះ ។
បញ្ជាក់ផងដែរថា នាង Grace Augustine កាលពីឆ្នាំ ២០១២ ធ្លាប់បាននិយយាថា សម្រាប់រឿងបន្ទាប់នាង មិនបង្ហាញខ្លួន ឡើយ ក៏ប៉ុន្តែនាង នឹងបង្ហាញខ្លួនក្នុងសាច់រឿង ទី ៣ ។ សម្រាប់ Avatar 2 ដែលបានផលិត តាំងពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៤ នោះ នឹងវាយរោងកុន នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ខណៈរឿង ទី ៣ នឹងចេញនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នោះ ៕
មតិយោបល់