ប៉ៃលិនៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តប៉ៃលិន បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំលោក ឈឹម វាសនា ប្រធានសាខា និងសហការីចុះត្រួតពិនិត្យទំនិញដាក់តាំងលក់នៅ តាមគេហដ្ឋាន និងសាលាវិទ្យាល័យ ទេពនិមិត្ត ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបានរកឃើញទំនិញខូចគុណភាព រួមមានទឹកក្រូចដបជ័រ ៤៨ដប នំស្រួយក្មេង១០កព្ចាប់ធំ ទឹកដោះគោជូរ០៦កំប៉ុង ស្ករគ្រាប់១៩កព្ចាប់ ម្សៅស៊ុបខ្នរ៩០កព្ចាប់តូច សរុប ៩៦.៦៥គីឡូក្រាម យកមករក្សាទុកនៅស្នាក់ការដើម្បីធ្វើការបំផ្លាញចោលទៅតាមនីតិវិធី ៕
ព័ត៌មានជាតិ
មតិយោបល់