កោះកុងៈ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង២និង៤៥ នាទីរសៀល នៅចំណុចភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅចំណុចខាងក្រោយផ្ទះ របស់ក្មេងរងគ្រោះ ប្រមាណជាង ៥០ ម៉ែត្រ ។
តាមការបញ្ជាក់របស់ឈ្មោះ អ៊ុត សែន ត្រូវជាឪពុក បានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ អ៊ុក ស៊ីណូន ភេទប្រុស អាយុ ២ ឆ្នាំ បានលង់ទឹកស្រះស្លាប់ នៅពេលដែលគាត់ជាប់ទៅបង្រៀនសិស្សនៅសាលា ចំណែកឯភរិយារបស់លោក កំពុងសំរានលង់លក់ ។
បច្ចុប្បន្ន សពក្មេងរងគ្រោះ ត្រូវបានឪពុកម្តាយ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់