ព័ត៌មានជាតិ

អាណិតណាស់! ក្មេងស្រីម្នាក់ ដើររើសពងទាតាមមាត់បឹង រអិលជើង​ធ្លាក់ចូលទឹកបឹងលង់ស្លាប់!…

ព្រៃវែង: កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់លង់ទឹកស្លាប់ នៅបឹងអន្លង់តូចខាងជើង ភូមិតាហ៊េលខ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ក្មេងស្រីមានឈ្មោះ រ៉ាត់ ដានី ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ បានដើររើសពងទាតាមមាត់បឹង មិនប្រយ័ត្នក៏ធ្លាក់ចូលទឹកបឹងលង់ស្លាប់តែម្តង។ ចំពោះសាកសព ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់