ក្រុមតាលីបង់ បានដណ្តើមកាន់កាប់ខេត្ត Panjshir បន្ទាប់ពីមានការ ប្រយុទ្ធដ៏ខ្លាំងក្លា

អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បានបញ្ជាក់ថា កងកម្លាំងប្រដាប់ អាវុធតាលីបង់ បានដណ្តើមកាន់កាប់ខេត្ត Panjshirភាគខាងកើត បន្ទាប់ពីមានការ ប្រយុទ្ធគ្នាយ៉ាងខ្លាំង ដោយទទួលបានការគ្រប់គ្រងលើខេត្តចុងក្រោយ នៃខេត្តចំនួន ៣៤ របស់ប្រទេសអាហ្វហ្គានីស្ថាន។

លោក Mujahid បានសរសេរនៅលើបណ្តាញសង្គមធ្វីតធឺថា កិច្ច ខិតខំប្រឹងប្រែងចុងក្រោយរបស់យើង ដើម្បីនាំមកនូវសន្តិភាព ដល់ប្រទេសទាំងមូល ទទួលបានជោគជ័យ ខណៈដែលខេត្ត Panjshir ត្រូវបានកាន់កាប់ទាំងស្រុង។

លោក Mujahid និយាយថា កងកម្លាំងតាលីបង់ បានវាយប្រហារ និងបណ្តេញ កម្លាំងតស៊ូ ជាច្រើននៅទីខេត្ត Panjshir កាលពីយប់ថ្ងៃអាទិត្យ ខណៈមនុស្សរាប់សិបនាក់ បានរត់គេច ខ្លួនបន្ទាប់ពីក្រុមតាលីបង់ដែលបានឈានចូលដល់ខេត្តជ្រលងភ្នំមួយនេះ។

 

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *