ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ មន្រ្តីជំនាញសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទួលគោក បានចុះត្រួតពិនិត្យទំនិញនៅ តាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ ចែកចាយលើទីផ្សារ ។
ជាលទ្ធផលមន្ត្រីយើងបានរកឃើញ និងធ្វើការដកហូតបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន៣ មុខស្មើនឹង ៤.៥គីឡូក្រាម យកមករក្សាទុក ដើម្បីធ្វើការកំទេចចោលទៅតាមនិតិវិធីនៅពេលក្រោយ ។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីជំនាញយើងក៏បានធ្វើការណែនាំ ផ្សព្វផ្សាយ អប់រំ ទៅដល់បងប្អូនអាជីវករអោយមានការយល់ដឹងអំពីសុវត្ថិចំណីអាហារដែលកត្តាសំខាន់គួរយល់ដឹងផងដែរ ៕
មតិយោបល់