កណ្ដាលៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយ នឹងរថយន្តមន្ទីរពិសោធន៍ចល័ត នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មាការផ្សារ បានចុះត្រួតពិនិត្យទំនិញគ្រឿងកំប៉ុង បន្លែ គ្រឿងសមុទ្រ ជ្រក់ ប្រហិត គុយទាវ ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ នៅក្នុងផ្សារ គគីរ ដោយបានធ្វើការប្រមូលគំរូបានចំនួន ៥៧គំរូ ក្នុងនោះមានបន្លែ ១៥គំរូ។
ជាលទ្ធផលយើងបានរកឃើញថា បង្អែមលត មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ ហើយមន្ត្រីជំនាញក៏បានធ្វើការដកហូតបង្អែមលតនោះបានចំនួន ២គីឡូក្រាម និងធ្វើការណែនាំទៅដល់អាជីវករឲ្យឈប់លក់បន្តទៅទៀត ៕
មតិយោបល់