ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើងឆេះខុនដូSKY3 កំពស់៣១ជាន់ មួយចំអិនកំពឹសផ្អើលអស់សមត្ថកិច្ច!

ភ្នំពេញ: មានករណីទុស្សេខ្សែភ្លើងនៅលើអាគារខុនដូ SKY3 កម្ពស់៣១ជាន់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានផ្សែងហ៊ុយយ៉ាងខ្លាំងចេញពីលើអាគារ និងបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងមកត្រៀមបាញ់ពន្លត់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេសង្កេតឃើញអាគារខុនដូ កម្ពស់៣១ ជាន់ខាងលើ មានផ្សែងហ៊ុយចេញយ៉ាងខ្លាំងពីលើកំពូលអាគារ ។
ភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដោយសមត្ថកិច្ចក៏បានចេញរថយន្តជាច្រើនគ្រឿងមកត្រៀម ធ្វើការបាញ់ពន្លត់។ ដោយសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្មករអាគារខាងលើ បានឡើងទៅបិតប៉ារ៉ែត និងទាញទុយោទឹក ក្បែរៗនោះមកបាញ់ និងជះពន្លត់ រហូតមិនដល់២០នាទីផង ក៏រលត់ទៅវិញជាស្ថាពរ ដោយមិនបានប្រើប្រាស់ទឹករថយន្តពន្លត់អគ្គិភ័យនោះទេ ។

ករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា មូលហេតុ បណ្ដាលមកពីការទុស្សេខ្សែភ្លើង ។ ចំណែកការខូចខាត អស់ប្រអប់ជណ្ដើរយន្តមួយ ៕

មតិយោបល់