បន្ទាយមានជ័យ៖ វាពិតជាគ្រោះថ្នាក់ពេកហើយនៅពេលដែលឃើញរូបភាពរថយន្តបាឡែនមួយនេះ តែអ្វីដែលយើងស្មានមិនដល់នោះគឺអ្នកបើកបរមិនមានគ្រោះថ្នាក់អ្វីសោះ។
លោក សួន នីប៉ូ នាយការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ហេតុការណ៍ដែលស្មានមិនដល់នេះគឺកើតឡើងនៅ ម៉ោង០២និង៣០នាទី រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ចំនុចចុងស្ពានទឹកថ្លាស្ថិតក្នុង ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
យោងតាមការរៀបរាប់របស់ឈ្មោះ លឹម តុលា ភេទប្រុស អាយុ ៣១ឆ្នាំរស់នៅភូមិគាប សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ជាអ្នកបើកបរបានឲ្យដឹងថា លោកបានបើកបររថយន្តបាឡែនចេញពីខេត្តបន្ទាយមានជ័យឆ្ពោះទៅក្រុងប៉ោយប៉ែត។ មកដល់ចំនុចកើតហេតុបានគេចពីរថយន្តធំដែលបើកបរក្នុងទិសដៅច្រាស់គ្នា ហើយក៏ជ្រុលទៅបុកជាមួយបង្កាន់ដៃស្ពានពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតធ្ងន់។
លោកបានបន្តទៀតថា លោកពិតជាសំណាងមួយក្នុងមួយពាន់គ្រោះដែលនឹកស្មានមិនដល់ ទឹកដោះម្តាយថ្លៃ លោកបានរួចផុតជីវិត។ ។
មតិយោបល់