ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានលោក ត្រាំ បើសង្គ្រាមមែននោះ នឹងបំផ្លាញអ្វីៗទាំងអស់របស់អាមេរិក

អ៊ីរ៉ង់: មេបញ្ជាការកងកម្លាំងពិសេសអ៊ីរ៉ង់មួយរូប បានព្រមានប្រធានាធិបតីលោក ដូណាល់ ត្រាំ ថា បើសិនអាមេរិក វាយប្រហារអ៊ីរ៉ង់មែននោះ វានឹងបំផ្លាញអ្វីៗទាំងអស់ ដែលប្រទេសអ្នកមាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

ការកត់សម្គាល់របស់ឧត្ដមសេនីយ៍ឯកលោក Qassem Soleimani បានកើតទ្បើងបន្ទាប់ពីមានភាពតានតឹងកើនទ្បើង រវាងប្រទេសទាំងពីរ ចាប់តាំងពីអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ ២០១៥ និងគំរាមដាក់ទណ្ឌកម្មលើរបបមួយនេះ។

ដោយលោក Soleimani បានបញ្ជាក់ថា ក្នុងនាមលោកជាទាហានម្នាក់ វាគឺជាកាតព្វកិច្ចរបស់លោក ក្នុងការឆ្លើយតប ចំពោះការគំរាមកំហែងរបស់អាមេរិកមកកាន់ប្រទេសខ្លួន៕

មតិយោបល់