ព័ត៌មានជាតិ

ជនជាតិតៃវ៉ាន់ម្នាក់ បើករថយន្តម៉ាកBMW ស្លាកលេខ ភ្នំពេញ 2Z-3517 បុករះម៉ូតូ២គ្រឿង មនុស្ស២នាក់របួសធ្ងន់

ភ្នំពេញ: មនុស្សប្រុសស្រីចំនួន២នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវជនជាតិតៃវ៉ាន់ម្នាក់ បើករថយន្តម៉ាកBMW វ៉ាជែងហួសល្បឿនវាក់អឺជាន់ហ្វ្រាំងបង្ខំ បណ្តាលឲ្យរថយន្តវិល២ទៅ៣ជុំ រួចបុកបណ្តាលឲ្យធ្លាក់ប្រឡាយតែម្តង។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនបង្កខាងលើមានឈ្មោះ ខេធី អាយុ៣៧ឆ្នាំ ជនជាតិតៃវ៉ាន់ បើកបររថយន្តមួយគ្រឿងម៉ាកBMW ពាក់ស្លាកលេខ ភ្នំពេញ 2Z-3517 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបន្ថែមល្បឿនដើម្បីវ៉ាជែងតែមិនទាន់ផុតផងក៏ត្រូវបានម៉ូតូរបស់ជនរងគ្រោះទាំង២គ្រឿងដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងដោយប្រកាន់ស្តាំធម្មតា បណ្តាលឲ្យភាគីខាងរថយន្តជាន់ហ្រ្វាំងបង្ខំ បណ្តាលឲ្យរថយន្តបង្វិលខ្លួន២ទៅ៣ជុំរួចបានមកគ្រវីចំម៉ូតូទាំង២គ្រឿងខ្ទាតធ្លាក់ចូលក្នុងប្រឡាយក្បែរនោះតែម្តង។

ករណីនេះបណ្តាលឲ្យជនរងគ្រោះទី១ឈ្មោះ លន សុលា ភេទ ប្រុស ជិះមូតូស៊េរី Honda Dream ឆ្នាំ២០១២ ពាក់ស្លាកលេខ កំពង់ធំ 1E-9396 បណ្តាលឲ្យរងរបួសបាក់ដៃឆ្វេង ត្រូវរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។ ជនរងគ្រោះទី២ មានឈ្មោះ សេង សុគន្ធារត្ន័ អាយុ២៨ឆ្នាំ​ មុខរបរពេទ្យ ស្នាក់នៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ ជិះម៉ូតូម៉ាក ICON ពាក់ស្លាកលេខ ភ្នំពេញ 1AT-3642 រងរបួសផ្នែកចង្កេះត្រូវបានបងប្អូនដឹកតាមម៉ូតូយកព្យាបាលផ្ទាល់ខ្លួន។

ក្រោយពេលកើតហេតុជនបង្កត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះ នាំយកទៅធ្វើរការសាកសួរ។ ចំណែកសម្ភារ:របស់ភាគីទាំងសងខាងត្រូវបានកម្លាំងជំនាញចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់