កូរ៉េៈ រដ្ឋាភិបាលក្រុងសេអ៊ូល បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានដាក់ពង្រាយយន្ដហោះយោធាជាច្រើនគ្រឿង ដើម្បីស្ទាក់ចាប់យន្តហោះចម្បាំងចិន ដែលបានហោះចូលមកក្នុងដែនអាកាសរបស់កូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
មេបញ្ជាការរួមគ្នារបស់កូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងចិន បានហោះរយៈពេលជាង ៤ ម៉ោង ចូលក្នុងតំបន់ការពារដែនអាកាសរបស់កូរ៉េ (ADIZ) បន្ទាប់ពីបានហោះនៅក្បែរទីតាំងថ្មលិចទឹក ក្នុងតំបន់ដែលគ្រប់គ្រង ដោយក្រុងសេអ៊ូល ប៉ុន្តែត្រូវបានក្រុងប៉េកាំងអះអាងថាជារបស់ខ្លួន។
យ៉ាងណាមិញ JCS បានបញ្ជាក់ថា កងកម្លាំងអាកាសកូរ៉េខាងត្បូង បានដាក់ពង្រាយយន្ដហោះចម្បាំងច្រើនគ្រឿង ដើម្បីតាមដាន និងព្រមានដល់យន្តហោះចិន ឲ្យចាកចេញពីដែនអាកាសរបស់ពួកគេ។
ដោយពាក់ព័ន្ធនឹងបញ្ហានេះ គឺមិនមានសេចក្តីអធិប្បាយភ្លាមៗ ពីសំណាស់ភាគីប្រទេសចិននៅទ្បើយទេ។
សូមជំរាបថា តំបន់ ADIZs មិនត្រូវបានចុះកិច្ចព្រមព្រៀង ដោយស្របច្បាប់ក្រោមសន្ធិសញ្ញាអន្តរជាតិទេ ប៉ុន្តែក្រុងសេអ៊ូល បានពង្រីកដែនដីគ្រប់គ្រងរបស់ខ្លួន កាលពីឆ្នាំ ២០១៣ ខណៈផ្នែកខ្លះៗ ជាតំបន់ត្រួតស៊ីគ្នា ដែលត្រូវបានប្រកាសដោយប្រទេសចិន៕
មតិយោបល់