ព្រះសីហនុៈ លោក សេង ណុង ប្រធានមន្ទីរបង្អែកខេត្តព្រះសីហនុ ប្រកាសស្វែងរកសាច់ញាតិបុរសម្នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ខណៈជនរងគ្រោះ ត្រូវអ្នកធ្វើដំណើរបានដឹក មកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បុរសរងគ្រោះមានអាយុប្រហែល៣០ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅម្តុំរោងចក្រទឹកកក ក្នុងស្រុកព្រៃនប់ សន្លប់បាត់បង់សារតី ដោយសារគ្រោះថ្នាក់ប៉ះចំក្បាល និងជើងធ្ងន់ធ្ងរ៕
មតិយោបល់