ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យសេពគ្រឿងញៀនចំនួន១០នាក់

ភ្នំពេញៈ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា បានចុះប្រតិបត្តិការបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀនមួយកន្លែង កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទល់មុខមន្ទីរពេទ្យលោកសង្ឃដែលគេស្គាល់ថា ជាតំបន់ដ៏ស្មុគស្មាញ។

សមត្ថកិច្ចបានឲ្យដឹង នៅក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ និងម៉ូតូ២គ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតីវិធីច្បាប់៕

ជនសេពថ្នាំញៀន១០នាក់ជនសេពថ្នាំញៀន១០នាក់ជនសេពថ្នាំញៀន១០នាក់ជនសេពថ្នាំញៀន១០នាក់ជនសេពថ្នាំញៀន១០នាក់

មតិយោបល់