ភ្នំពេញៈ ក្រុមចោរប្រុសស្រី វ័យក្មេងៗ ដែលជាអ្នកប្រើប្រាស់គ្រឿងញៀនផងនោះ ត្រូវបាន សមត្ថកិច្ចខណ្ឌចំការមន បញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធរឿង លួចម៉ូតូ។
បើយោងតាមសមត្ថកិច្ច ជនសង្ស័យទាំង ០៣នាក់៖
-ទី១ឈ្មោះ លី ដាណែត ហៅ នាថ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ ចោរ (មានផ្ទុកសារធាតុញៀន) ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-ទី២ឈ្មោះ ស៊ី សុភ័ក្រនិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ចោរ (មានផ្ទុកសារធាតុញៀន) ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-និងទី៣ឈ្មោះ ព្រីង ពិន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ចោរ (មានផ្ទុកសារធាតុញៀន) ទីលំនៅទីលំនៅផ្ទះលេខ ៨៤ ផ្លូវជាតិលេខ ៣ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សមត្ថកិច្ចខណ្ឌចំការមន បានឃាត់ខ្លួន ក្រុមជនសង្ស័យកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់ អប្សរាមង្គល២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បន្ទាប់ពីពួកគេបានលួចម៉ូតូមួយគ្រឿងម៉ាក BERT ពណ៌ក្រហម នៅចំណុចក្រោយមន្ទីរពេទ្យរុស្ស៊ី ផ្លូវ៤៣០ ក្រុម២០ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕
មតិយោបល់