ព័ត៌មានជាតិ

ករណីជនបរទេសម្នាក់ស្លាប់ នៅមន្ទី​រពេទ្យបង្អែកខេត្តព្រះសីហនុ

ព្រះសីហនុៈ បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៨ និង៣០ នាទីព្រឹក ថ្ងៃទី១១ កញ្ញានេះ មានករណីជនបរទេសម្នាក់ស្លាប់ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។

សាកសពឈ្មោះ WILLIAM JOSEPH MOORE ភេទ ប្រុស កើតថ្ងៃទី 16-05-1944 សញ្ជាតិ អាមេរិច មុខរបរនិវត្តជន កាន់លិខិតឆ្លងដែនលេខ 506202050 សុពលភាព ថ្ងៃទី07-04-2025 ទិដ្ឋាការលេខ EI 01013257 សុពលភាពថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៧។

ជនបរទេសនេះ មានទីតាំងស្នាក់នៅផ្ទះសំណាក់ ស្នូក ឃី បន្ទប់លេខ 02 ស្ថិតនៅ ក្រុម១៥ ភូមិ២ ស្រុក៤ ក្រុងព្រះសីហនុ ។

បើតាមការផ្តល់ព័ត៌មានរបស់ម្ចាស់ផ្ទះសំណាក់ ដែលមានឈ្មោះ BROWN DUANGJAI ភេទ ស្រី អាយុ ៣៤ ឆ្នាំ សញ្ជាតិ ថៃ បានឲ្យដឹងថា ជនរងគ្រោះ បានចូលមកស្នាក់នៅផ្ទះសំណាក់ខាងលើ នៅថ្ងៃទី ១១ កក្កដា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី៩ កញ្ញា ២០១៦ ដោយមានសភាពមិនស្រួលខ្លួន ក៏បានជិះ TOK TOK ( ម៉ូតូកង់បី ) ទៅមន្ទីពេទ្យដោយខ្លួនឯង ។

លុះដល់ថ្ងៃទី ១០ កញ្ញា វេលាម៉ោង១០ និង៣០នាទីយប់ ក៏បានស្លាប់តែងម្តងទៅ នៅឯមន្ទីរពេទ្យ។ បើតាមការបញ្ជាក់របស់លោក វេជ្ជបណ្ឌិត សោម ដារ៉ា គ្រូពេទ្យព្យាបាល បានឲ្យដឹងថា បុរសជនបរទេសនោះ ស្លាប់ដោយជំងឺខ្សោយតំរងនោមរាំរ៉ៃ ។

បច្ចុប្បន្នសាកសព ត្រូវបានរក្សារទុកនៅមន្ទីពេទ្យ បង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) ដើម្បីរងចាំការ សម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាម៉ីខ្លួន៕

%e1%9e%80%e1%9e%9a%e1%9e%8e%e1%9e%b8%e1%9e%87%e1%9e%93%e1%9e%94%e1%9e%9a%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b-1%e1%9e%80%e1%9e%9a%e1%9e%8e%e1%9e%b8%e1%9e%87%e1%9e%93%e1%9e%94%e1%9e%9a%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b-2%e1%9e%80%e1%9e%9a%e1%9e%8e%e1%9e%b8%e1%9e%87%e1%9e%93%e1%9e%94%e1%9e%9a%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b-3%e1%9e%80%e1%9e%9a%e1%9e%8e%e1%9e%b8%e1%9e%87%e1%9e%93%e1%9e%94%e1%9e%9a%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b-4

មតិយោបល់