ព័ត៌មានជាតិ

ជនរងគ្រោះដេកលើអង្រឹងដោយទុកទូរសព្ទ័ស្រាប់តែជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:ដោយបានការអនុញ្ញាតិពីលោកវរសេនីយ៏ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យកម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលក្បាលកោះ បានឃាត់ខ្លួនជនសង្សយ័ម្នាក់ ករណី លួចទូរស័ព្ទ នៅចម្ការបន្លែ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ថ្ងៃទី ០៧-០៨-២០២៣ ម៉ោង១៦និង៣០នាទី។
-ជនសង្ស័យឃាត់ខ្លួនឈ្មោះ យ៉ិន ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិ យកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
***ហេតុការណ៍ ៖ មុនពេលកើតហេតុ ជនរងគ្រោះដេកលើអង្រឹង ដោយទុកទូរ ស័ព្ទម៉ាក ហូវៃ ពណ៌ទឹកសមុទ្រ លើទ្រូង រួចក៏ដេក ស្រាប់តែមានជនសង្ស័យ២នាក់ ឈ្មោះយ៉ិន ចិត្រា និងឈ្មោះ ស៊ុំ ពុទ្ធា ដើរមកលួចទូរស័ព្ទ រួចគេចខ្លួនបានបន្តិច ក៏ត្រូវជនរងគ្រោះភ្ញាក់ឡើងឃើញ ស្រែកចោរៗ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យ៉ិន ចិត្រា រួមនឹងវត្ថុតាងទូរសព្ទ័ជនរងគ្រោះ ប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់។
+កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ០២លើក ៖
-លើកទី១ រយ:ពេល ១០ខែ ក្នុងឆ្នាំ២០២០ ពីបទ ៖ លួច និងហិង្សាដោយចេតនា ។
-លើកទី២ រយ:ពេល ១ឆ្នាំកន្លះ ក្នុងឆ្នាំ២០២១ ពីបទ ៖ លួច ។
+លទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។

មតិយោបល់