ព័ត៌មានជាតិ

ក្មេងអាយុ១៧ឆ្នាំម្នាក់ បែកគំនិតចាប់រំលោភក្មេងស្រី១៣ឆ្នាំ ចុងក្រោយជាប់ខ្នោះ

ត្បូងឃ្មុំៈ ជនសង្ស័យវ័យក្មេងអាយុ១៧ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ រំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ១៣ឆ្នាំ ។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេន អាតាំ ហៅលីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិឥស្លាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ រំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះដែលមានអាយុ១៣ឆ្នាំ កាលពីខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល ស្រុកត្បូងឃ្មុំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ តាមនីតិវិធីច្បាប់៕

មតិយោបល់