កណ្តាលៈ កាលពីវេលាម៉ោង៣ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវ អំពើលួចកាច់ក ម៉ូតូ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ជៃ ជឿន ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ អេម សំអាត ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិត្រពាំវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។
ក្នុងនោះដែរដកហូតបាន ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1E-4186 (របស់ជនរងគ្រោះ) ។
មុនពេលកើតហេតុជនរងគ្រោះបាននាំប្រពន្ធកូនចូលសម្រាក លុះព្រឹកឡើងម៉ោង៦និង៣០នាទីថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះបានក្រោកពីដេកស្រាប់តែបាត់
ម៉ូតូដែលមានភិនភាគខាងលើខ្លួន ក៏បានទាញទូរសព្ទដើម្បីឆែក GPS ស្រាប់តែមានសញ្ញាចង្អុលតាមផ្លូវជាតិលេខ៣ ខ្លួនបានហៅមិត្តភក្តិ
ម្នាក់ទៀត ហើយក៏បើកឡានតាម រកម៉ូតូតាមសញ្ញាបង្ហាញរបស់GPS និងបានរាយការណ៍ជូនសមត្ថកិច្ច។ ដោយបានកិច្ចសម្របសម្រួលនិង ដឹកនាំរបស់លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្ដាលនិង សាលាដំបូងខេត្តតាកែវ បានការចង្អុលដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ ខេត្តកណ្ដាល និងខេត្តតាកែវ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានតាម រុករកស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ចាប់បានជនសង្ស័យម្នាក់ បានរត់គេចខ្លួនមកសំងំនៅក្នុងផ្ទះ ហើយត្រូវបាន កងកម្លាំង ព័ទ្ធឆែកឆេរ រកចាប់បាន និង រកឃើញ ម៉ូតូ១គ្រឿងជារបស់ជនរងគ្រោះ និងសម្ភារៈមួយចំនួនទៀតសម្រាប់ធ្វើសកម្មភាពលួចម៉ូតូ ។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់