ព័ត៌មានជាតិ

Update៖ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង នៅតែបន្តកើនឡើងលើកម្ពស់ ប្រកាសឲ្យប្រុងប្រយ័ត្ន

ស្ទឹងត្រែង: យោងតាមផាកហ្វេសប៊ុករដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ខណ:នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំកម្លាំងលើកទំនប់ នៅសង្កាត់ព្រះបាទ ភូមិបាចុង ដើម្បីទប់ទឹកជំនន់ទន្លេមេគង្គកុំឲ្យហូរចូលក្រុងស្ទឹងត្រែង។

សូមបញ្ជាក់ថា គិតមកដល់ម៉ោង ៦ និង៣០ នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៨នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៩៣ ម៉ែត្រ ខណ:កម្រិតកម្ពស់ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ ម៉ែត្រប៉ុណ្ណោះ៕

មតិយោបល់