អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព : ការធ្វើ LOCK DOWN របស់ប្រទេសនានា លើពិភពលោកដើម្បីទប់ទល់នឹងការរាតត្បាតនៃជម្ងឺ កូវិដ១៩ ៖
– ប្រទេសបារាំង បិទ 3ដង សរុប 130ថ្ងៃ និង ពេលនេះកំពុងបន្តបិទ។
– ប្រទេសកាណាដា បិទនៅតាមខេត្តនិងតាមតំបន់ រយៈពេលយូរ 86ថ្ងៃ ហើយកំពុងបន្តនៅ Ontario So។
– ប្រទេសអាឡឺម៉ង បិទ2ដងនៅកម្រឹតប្រទេសទាំងមូល សរុប 218ថ្ងៃ។
– ប្រទេសអៀរឡង់ បិទ3ដង កម្រឹត ប្រទេសទាំងមូល សរុប 227ថ្ងៃ។
– ប្រទេសអុីស្រាអែល 2ដង សរុប 72ថ្ងៃ កន្លែងខ្លះ 86ថ្ងៃ។
– ប្រទេស អុីតាលី បិទ3ដង កម្រឹត ប្រទេសទាំងមូល 129ថ្ងៃ។
– ប្រទេសសិង្ហបុរី បិទ1ដង សរុប 55ថ្ងៃ។
– ប្រទេសស្វីស បិទ2ដង សរុប 83 ថ្ងៃ។
– ប្រទេស អង់គ្លេស បិទ3ដង សរុប 213 ថ្ងៃ។
– សហរដ្ឋអាមេរិ ច បិទរយ:ពេលខ្លីនិងរយ:ពេលវែង តាមរដ្ឋ ដូចជា ៖
កាលីហ្វ័រនី បិទ2ដង សរុប 110ថ្ងៃ ញីវយ៉ក1ដង សរុប 83ថ្ងៃ រដ្ឋមីឈីគែន 20ថ្ងៃ។
– ប្រទេសវៀតណាម បិទ1ដងថ្នាក់ជាតិ សរុប 21ថ្ងៃ និងតាមថ្នាក់ក្រុងនិង ខេត្តពី 35ដល់60ថ្ងៃ។
– ប្រទេសអូស្រ្តាលី បិទតាមរដ្ឋ ដូចជា មេប៊ន បិទ2ដង សរុប 116ថ្ងៃ។
ដូច្នេះបើប្រទេសកម្ពុជាយើងអាចធ្វើការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៅខេត្តកណ្តាល ត្រឹមរយ:ពេលតែ១៤ថ្ងៃហើយអាចទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ១៩បាននោះ គឺប្រាកដជាមហាសំណាងណាស់។
មតិយោបល់