ស្ថានភាពទឹកជំនន់ដោយភ្លៀងបានលិចលើកំណាត់ផ្លូវជាតិលេខ៤…

ព្រះសីហនុ:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបានអោយដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង​ បានលិចលេីកំណាត់ផ្លូវជាតិលេខ៤​ ត្រង់ចំនុចស្ពានស្ទឹងសំរោង​ ចន្លោះគីឡូម៉ែតលេខ ១១៥​-១១៦​ ស្ថិតក្នុងភូមិ​ស្ទឹងសំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ។​ ទឹកលិចហូរកាត់បណ្តោយផ្លូវ​ ប្រវែង​ ៦០០ម៉ែត្រ ចំពោះចរាចរណ៍គឺត្រូវបានបិទទាំងស្រុង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានបំពេញការងារយ៉ាងសកម្ម…

នគរបាលស្រុកភ្នំស្រុក បន្តសកម្មភាពចុះជួយសម្រួលចរាចរណ៍ជូនអ្នកដំណើរ នៅកំណាត់ផ្លូវទឹកជន់លិចខ្លាំង

បន្ទាយមានជ័យ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបន្តបញ្ជូនកម្លាំងនគរបាលទៅចុះ ជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅតាមកំណាត់ផ្លូវដែលត្រូវទឹកជំនន់ជន់ខ្លាំងនៅស្រុកភ្នំស្រុក។ កំណាត់ផ្លូវមួយខ្សែចុះពីផ្លូវជាតិលេខ៥ ឆ្ពោះទៅទីរួមស្រុកភ្នំស្រុក និងតំបន់ទេសចរណ៍អាងត្រពាំងថ្ម ត្រូវបានដាក់ពង្រាយកម្លាំងនគរបាលជាច្រើននាក់ រួមជាមួយកម្លាំងប្រជាការពារ ដើម្បីចុះជួយធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ទាំងថ្មើរជើង ម៉ូតូ…

កម្លាំងចម្រុះចុះជួយសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវលិចទឹក ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសុក្រ ១៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជួយសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងផ្លូវ ដែលកំពុងលិចលង់ដោយសារជំនន់ទឹកភ្លៀង និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ…

អាណោចអាធ័មណាស់! កុមារាម្នាក់ចុះងូតទឹកលេងតែម្នាក់ឯង បណ្តាលឲ្យលង់ទឹកប្រឡាយស្លាប់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កុមារាអាយុ០៣ឆ្នាំម្នាក់ បានស្លាប់ ខណៈចុះងូតទឹកប្រឡាយលេង ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទី រសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២…

កូរ៉េខាងជើង បញ្ជូនបុគ្គលិកការិយាល័យឱ្យទៅជួយកសិករ ខណៈប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រត្រូវបានបញ្ជូនទៅកាន់តំបន់កសិកម្ម ជុំវិញប្រទេស ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត ចំពេលមានការព្រួយបារម្ភអំពីការខ្វះខាតស្បៀងអាហាររយៈពេលយូរ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានវិធានការកែលម្អស្ថានភាពស្បៀងអាហារដ៏តានតឹង ដែលបង្កឡើងដោយជំងឺ COVID-19 និងព្យុះទីហ្វុង ទោះបីជាមានការកែលម្អបន្តិចបន្តួចរួចហើយកាលពីដើមឆ្នាំមុនក៏ដោយ។ គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់បានបង្កការគំរាមកំហែង តាមរដូវកាលដល់កូរ៉េខាងជើង…

គ្រោះមហន្តរាយ ក្នុងឆ្នាំ២០២១បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាង ២៣០នាក់

ភ្នំពេញ៖ នៅឆ្នាំ២០២១គ្រោះមហន្តរាយផ្សេងៗ មានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ជាដើម បានកើតឡើងគ្រប់រាជធានីខេត្ត បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាង ២៣០នាក់ ដែលក្នុងនោះអ្នក ស្លាប់ដោយសាររន្ទះច្រើនជាងគេ ។ នៅក្នុងកិច្ចប្រជុំសម្របសម្រួលរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា នៅថ្ងៃទី២១ខែកុម្ភៈនេះ ឯកឧត្តម ឡាំ…

អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី នៅប្រេស៊ីល កើនដល់ ១១៧នាក់

(ប្រាស៊ីលីយ៉ា)៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ និងរអិលបាក់ដីក្នុងទីក្រុង Petropolis នៃប្រទេសប្រេស៊ីល បានកើនដល់ ១១៧នាក់ហើយ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើង។ មនុស្សច្រើនជាង៧០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នរៀបចំឡើងដោយរដ្ឋ។ គិតត្រឹម ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) អាកាសធាតុមិនទាន់មានភាពល្អប្រសើរឡើងវិញនោះទេ ដោយកម្ពស់ទឹកភ្លៀងក្នុងទីក្រុង Petropolis បានកើន ៦សង់ទីម៉ែត្រ ដែលនេះបានបង្កការរំខានដល់ក្រុមអ្នកជួយសង្រ្គោះ…

ពិភពលោកខាតប្រាក់អស់ ១៧០ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយធម្មជាតិធំៗចំនួន១០ ក្នុងឆ្នាំ២០២១នេះ

(ប៉ារីស)៖ គ្រោះមហន្តរាយធម្មជាតិធំៗទាំង១០ នៅក្នុងឆ្នាំ២០២១នេះ បានបង្កការបំផ្លិចបំផ្លាញ និងការខូចខាត គិតជាទឹកប្រាក់ ១៧០ពាន់លានដុល្លារ ឬច្រើនជាង ២០ពាន់លានដុល្លារ បើធៀបទៅនឹងកាលពីឆ្នាំ២០២០។ បើតាមអង្គការ UK charity Christian Aid។ អង្គការ UK charity Christian Aid…

គ្រូបង្រៀន និងប្រជាពលរដ្ឋឃុំបាសាក់ ស្នើរសុំរាជរដ្ឋាភិបាល ជួយកសាងផ្លូវដើម្បីកុំឱ្យមានសិស្សបញ្ឈប់ការសិក្សាបន្ថែមទៀត

បាត់ដំបង៖ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណ ៨០០គ្រួសារនៃ ៣ភូមិ ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្ដបាត់ដំបងសំណូមពរទៅកាន់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធសូមជួយកសាងផ្លូវប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកុំឱ្យមានសិស្សត្រូវបញ្ឈប់ការសិក្សាដោយសារផ្លូវលំបាក និងបង្កការងាយស្រួលធ្វើដំណើរទៅកាន់មន្ទីរពេទ្យនៅពេលមានជំងឺឈឺ និងពេលមានស្ត្រីសម្រាលកូន។ លោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាបឋមសិក្សាចក្រីថ្លែងថា សព្វថ្ងៃពួកគាត់ជាគ្រូបង្រៀនមកពីចម្ងាយស្នាក់នៅសាលារៀនដោយសារសាលារៀនរបស់ពួកគាត់ស្ថិតនៅជនបទមានផ្លូវពិបាកធ្វើដំណើរទៅមក។ ក្រុមគ្រូបង្រៀនបន្តថា«រាល់ថ្ងៃការបង្រៀនត្រូវប្រើប្រព័ន្ធអ៊ីនធឺណេត ខណៈសាលាមួយនេះពុំមានសេវាទូរសព្ទនោះទេ ដូច្នេះហើយពេលមានកិច្ចការត្រូវផ្ញើឯកសារទៅកាន់មន្ទីរ ឬក្រសួងត្រូវធ្វើដំណើរទៅកាន់ជើងភ្នំបាសាក់ ដែលមានចម្ងាយប្រមាណ៤…

មនុស្សស្លាប់ដោយសារព្យុះទីហ្វុង Rai កើនឡើងដល់ ៧៥នាក់ នៅហ្វីលីពីន

(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧៥នាក់ហើយ ដោយសារខ្យល់ព្យុះទីហ្វុង រ៉ៃ (Rai) ដែលបានបង្កឱ្យមានគ្រោះទឹកជំនន់លិចភូមិជាច្រើន នៅតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃប្រទេសដីកោះនេះ។ បើតាមអាជ្ញាធរហ្វីលីពីន មនុស្សរហូតដល់ទៅជាង ៣០០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ ព្យុះទីហ្វុង Rai បានក្លាយជាកំពូលព្យុះ ទីហ្វុងកំណាច «super…