ភ្នំពេញៈ នៅរសៀលថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៨ នេះដែរ នៅចំណុចហាងខារ៉ាអូខេ កូឡូសូ ដែលមានទីតាំងផ្លូវលេខ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។ ដោយមន្ត្រីនគរបាលស័ក្តិ៤កន្លះម្នាក់ បាញ់សម្លាប់ខ្លួន ដោយមិនមានអ្នកណាម្នាក់ដឹងពីមូលហេតុឡើយ។
បុរសរងគ្រោះមានឈ្មោះ ម៉ុន រតនៈ អាយុ ២៦ឆ្នាំ មុខងារជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានឋានៈថ្នាក់វរសេនីយ៍ត្រី មានទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ បុរសនេះដែរបានដេកស្លាប់នៅក្នុងបន្ទប់ខារ៉ាអូខេ កូឡូសូ ដោយមានកាំភ្លើងខ្លីម៉ាក K54 មួយដើមនៅក្បែរខ្លួនផងដែរ។
ពាក់ពន្ធ័ទៅនឹងករណីបាញ់សម្លាប់ខ្លួនរបស់មន្ត្រីនគរបាលម្នាក់ខាងលើនេះដែរពុំមានអ្នកណាម្នាក់ដឹងពីមូលហេតុឡើយ៕
មតិយោបល់