Post News Media ព័ត៌មានជាតិ គួរប្រុងប្រយត...

គួរប្រុងប្រយត្ន័! ក្មេងអាយុ៩ឆ្នាំម្នាក់ ចុះលេងទឹកទំនប់បុស្សម្កាក់ លង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ម្នាក់ នៅចំណុចទំនប់បុស្សម្កាក់ ក្នុងភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឹម សុបញ្ញា ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិកំពង់ក្របៅ ឃុំកំពង់ក្របៅ ក្រុងស្ទឹងសែន បានលង់ទឹកស្លាប់ ខណ:ដែលចុះទៅលេងទឹកទំនប់បុស្សម្កាក់ហើយក៏លង់ស្លាប់តែម្តង ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...