ព័ត៌មានកីឡា

Roma ចង់បាន Messi មកបង្កព្យុះភ្លៀងនៅ Serie A

ក្រោយពីក្រុមសេះបង្កង់ Juventus ទិញបានកីឡាករកំពូលលំដាប់ពិភពលោក Cristiano Ronaldo រួចមក ក្រុមចចក Roma ក៍មានបំណងចង់បានកីឡាករ​លំដាប់កំពូលមួយរូប មកកាន់អ៊ីតាលីផងដែរ។

បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា ក្រុមចចក Roma មានបំណងចង់បានខ្សែប្រយុទ្ធលំដាប់កំពូលអាហ្សង់ទីនរបស់ក្រុម FC Barcelona កីឡាករ Lionel Messi ។ ជាការពិតណាស់ ក្របខណ្ឌអ៊ីតាលី បានស្ងប់ស្ងាត់ជាយូរណាស់មកហើយ ក៍ប៉ុន្តែ ក្រោយពី Cristiano Ronaldo ផ្លាស់ទៅកាន់ Juventus​ នាពេលថ្មីៗនេះ បានធ្វើឲ្យ Serie A ទទួលបានការ​ចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកតាមដានបាល់ទាត់ជុំវិញ ពិភពលោក។ ក្នុងនោះ​ដែរ Roma ចង់ឲ្យ Messi និង Ronaldo បន្តការប្រជែងជាថ្មីម្តងទៀត នៅ អ៊ីតាលី ពោលមិនចង់ឲ្យ Messi និង Ronaldo ចែកលីគគ្នាលេងឡើយ ដោយចង់ឃើញកីឡាករទាំង២ ប្រយុទ្ធគ្នា នៅ Serie A វិញម្តង។ ប្រសិនបើ Messi ពិតជាអាចផ្លាស់មកកាន់ Roma មែននោះ Messi និង Ronaldo ច្បាស់​ជាធ្វើឲ្យ Serie A កក្រើកខ្លាំងជាក់ជាមិនខាន ព្រោះថាប្រជាប្រិយភាព របស់កីឡាករទាំង២រូបនេះ ពិតជាល្បីល្បាញមិនធម្មតាឡើយ។

ដូច្នេះហើយ ក្រុមចចក Roma ចង់បានខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ទៅកាន់ក្លិបរបស់ពួកគេ បើទោះបីជាដឹងថា ការចង់បាននេះ ប្រៀបដូចរាវម្ជុលក្នុង​បាតសមុទ្រក៍ដោយ ព្រោះថា Barcelona នឹងមិនលក់ Messi ឲ្យ Roma ឡើយ។

មតិយោបល់