ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿងពន្លះកង់បី២គ្រឿង ក្រឡាប់ផ្ងារជើង រងរបួសធ្ងន់២នាក់!…

​ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយប្រុសស្រី២នាក់ បើកម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ បោះពួយយ៉ាងលឿនក៏បន្លះកង់បី២គ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡបប់កង់បីទាំង២គ្រឿងហើយរងរបួសធ្ងន់ទាំង២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសុរាម្រិត សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចម្ការមន រាជធានីភ្នំពេញ(មុខណាហ្គាវើល)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្រុសស្រី២នាក់បើកម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-8398 បើកតាមបណ្តោយផ្លូវព្រះសុរាម្រិតទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏វ៉ាក់អឺជាមួយកង់បីដែរ កំពុងតែបត់បុកកង់បីយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់មិនទាន់អស់ល្បឿនក៏បន្តទៅបុកកង់បីមួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់ទៅលើសួនធ្វើឲ្យអ្នកបើកម៉ូតូនោះរងរបួសធ្ងន់ទាំង២នាក់បញ្ជូនទៅមន្ទីរពេទ្យហុងហាក់ ដើម្បីសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរីឯម្ចាស់កង់បីទាំង២នោះរងរបួសស្រាលទាំង២នាក់ ។

ក្រោយពេលកើតហេតុ សម្ថកិច្ចក៏វាស់វែងយកម៉ូតូនឹងកង់បីទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់