ព័ត៌មានជាតិ

JONH​ ​CORNFORTH​ អ្នកប្រាជ្ង​គីមី​វិទូ​ដើម​កំណើត​អង់​គ្លេស​

JONH ជា​គីមី​វិទូ​សញ្ជាតិ អូស្រា្តលី ដើមកំណើត អង់គ្លេស​។ គាត់​មាន​ស្នាដៃ​ក្នុង​ការធ្វើ​ប្រតិកម្ម​ការ​តា​លី​ករ និង ការប្រើប្រាស់​វិធី​ក្នុង​ការរំលាយ​សមាសធាតុ​សរីរាង្គ​បញ្ជូលគ្នា​។​គាត់​បាន​ទទួលពាន់រ​ង្វាន់​ណូបែល​ផ្នែក​គីមីវិទ្យា​ក្នុង​ឆ្នាំ ១៩៧៥​។

​កាល JONH មាន​អាយុ ១០ ឆ្នាំ​ឪពុក​ម្តាយ​របស់​គាត់​បា​ន​ដឹង ថា​គាត់​មាន បញ្ហា​ខាង​សោធ​វិញ្ញាណ​ ​គ្រូពេទ្យ​បាន​ពិនិត្យឃើញថា ជំងឺ​របស់​ JONH ជា​ជំងឺ​ម្យ៉ាង ដែល​មិន​អាច​ព្យាបាល​បាន​ទេ​។​ឪពុក​ម្តាយ​របស់​គាត់​ពិបាកចិត្ត​យ៉ាងខ្លាំង​ហើយ​បានគិត​ថា ​មិន​អាច​បណ្តោយ​ឲ្យ​កូន​បន្ត​បែបនេះ​ទេ​។ ឪពុក​ម្តាយ​របស់​គាត់​បាន​ព្យាយាម​បង្រៀនកូន​របស់​គាត់​ឲ្យ​ស៊ាំ​នឹង​បរិស្ថាន​ជុំវិញ​។​

ក្រោយពី​បាន​ទទួលដំណឹង​នោះ JONH មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​គាត់​បាន​គិតថា ក្នុង​រយៈពេល ១០​ឆ្នាំ ទៀត​គាត់​នឹង​ក្លាយជាមនុស្ស​ថ្លង់​ដែល​មិន​អាច​ស្តាប់​អ្វី​ឮ​ទាំងអស់ នេះ​ប្រៀប​បាន​ទៅនឹងរន្ទះបាញ់​ចំ​កណ្តាល​បេះដូង​របស់​គាត់​។ គាត់​មានការ​អាក់អន់​ចិត្តជា​មួយ​ជោគវាសនា​របស់​ខ្លួន តែ​ដោយ​មាន​ឪពុក​ម្តាយ​ជួយ​លើកទឹកចិត្ត​ហេតុនេះ JONH បាន​តាំងចិត្ត​ត្រូវ​តស៊ូ​ប្រឹងប្រែង​ស្តាប់​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើបាន​ក្នុង​រយៈពេល ១០ ឆ្នាំ​ត​ទៅ​មុខ​ទៀត​។​

ឪពុក​ម្តាយ​របស់ JONH ក៏​មិន​បាន​បន់ស្រន់​ទេវតា​ឲ្យ​ជួយ​កូន​របស់​គាត់​ទៀត​ដែរ​។ គាត់​បាន​សម្រេចចិត្ត​ត្រូវ​បង្រៀន​កូន​ឲ្យបាន​ច្រើន​បំផុត​នៅពេល​ដែល​កូន​របស់​គាត់​មិន​ទាន់​ថ្លង់​មែន​ពែ​ន ព្រោះ​ដើម្បី​ឲ្យ​ភា​ពថ្លង់​មិន​ប៉ះពាល់​ច្រើន​ដល់​ខ្សែរ​ជីវិត​របស់​កូន​គាត់​កុមារ JONH បាន​ក្លាយជា​មនុស្ស​ធំ​មុន​អាយុ​របស់គេ ព្រោះ​គេ​បាន​ដឹង​អំពី​គ្រោះមហន្តរាយ​របស់​គេ​ក្នុង​អនាគត​។ ការលូតលាស់​ជា​ពិសេស​របស់ JONH គឺ​ផ្នែក​ការសិក្សា​គាត់​តែងតែ​ព្យាយាម​សិក្សា​ឲ្យបាន​ច្រើន ហើយ​លិទ្ធ​ផល​របស់​គាត់​តែងតែ​នាំមុខគេ​ក្នុង​ថ្នាក់ និងទទួលបាន​ពាន់រង្វាន់​លើកទឹកចិត្ត​ជានិច្ច​។​

កាល​អាយុ​បាន ១៤ ឆ្នាំ មាន​លោកគ្រូ​ម្នាក់​ទើប​ចូល​មក​បង្រៀន​គីមី ក្នុង​ថ្នាក់​របស់ JONH ហើយក៏​ជា​ជំ​ហាន​ក្នុង​ការផ្លាស់ប្តូរ​យ៉ាងសំខាន់​ក្នុង​ខ្សែរ​ជីវិត​របស់​JONH ។ គ្រូ​លោក​បាន​បង្រៀន​មុខវិជ្ជា​គី​មីនេះ​យ៉ាង​សកម្ម​និង​ច្បាស់លាស់​ហើយ​ជា​ពិសេស​បាន​ធ្វើឲ្យ JONH មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​មុខ​វិជ្ជា​នេះ​។​លោក​គ្រូ​ក៏​បាន​ឃើញ​ពី​សមត្ថភាព​ពិសេស​របស់ JONH ផងដែរ រាល់ពេល​បង្រៀន​គាត់​តែងតែ​ផ្តល់​ឱកាស​សម្រាប់ JONH ឆ្លើយ​នឹង​សំណួរ រាល់ដង​ការផ្តល់​ចំលើយ​របស់ JONH តែងតែ​ធ្វើឲ្យ​លោក​គ្រូ​មាន​ការពេញចិត្ត​យ៉ាងខ្លាំង​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​លោកគ្រូ​កាន់តែ​ស្រលាញ់ JONH ហើយ ក្រោយពី​ពេល​បានដឹង​ពី​ស្ថានភាព​ជំងឺ​របស់ JONH គាត់​កាន់តែ​មាន​ការ​អាណិត​ស្រលាញ់ JONH បន្ថែមទៀត​ហើយ​បាន​និយាយ​លើកទឹកចិត្ត​ថា « ប្រសិនបើ​ប្អូន​ខំប្រឹង​សិក្សា​ស្រាវជ្រាវ​គីមី ទោះ​ជា​ទៅ​ថ្ងៃ​អនាគត​ប្អូន​ស្តាប់​មិនឮក៏​មិន​ជិះ​ឥទ្ធិពល​ដល់​ការសិក្សា​ស្រាវជ្រាវ​របស់​ប្អូន​ដែរ »ការលើកឡើង​របស់​លោក​គ្រូ​ប្រៀបបាន​ទៅ​នឹង​សាក់​ដែល​ចាក់ទៅលើ​ភ្លើង​ដែល​កំពុង​ឆាប់ឆេះ​ក្នុង​អារ​ម្មរណ៍​ចង់​សិក្សា​របស់ JONH ហើយ​គេ​បាន​ប្តេជ្ញា​សិក្សា​មុខវិជ្ជា គីមីវិទ្យា​ជា​ទិសដៅ​ជីវិត​របស់​គេ​។​

JONH បានចាប់ផ្តើម​ខំប្រឹង​សិក្សា​គីមី​ជាប្រចាំ ដោយ​មាន​ការជួយ​ជ្រំ​ជ្រែង​ពី​សំណាក់ ឪពុក​ម្តាយ​គាត់​បាន​បង្កើត បន្ទាប់​ពិសោធន៍ មួយ​ដោយ​ខ្លួនឯង​សម្រាប់ ធ្វើ​ការពិសោធ​ន៏​។ ក្រោយ​ពី​សំរាក់​ពី​សាលា​គាត់​មិន​ដែល​ដើរលេង​ទេ​គាត់​តែងតែ​សិក្សា និង ធ្វើការ​ពិសោធន៍​ក្នុង​បន្ទប់ពិសោធន៍​របស់គាត់​។​ព្រះ​ជា​ម្ចាស់​មិន​ធ្វើបាប​មនុស្ស​ពេក​ទេ ការប្រឹងប្រែង​របស់​JONH បាន​ទទួល​មក​វិញ​នូវ​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត ពេល​គាត់​ទើប​មាន​អាយុ​បាន​១៦ ឆ្នាំ គាត់​ត្រូវបាន​គេ​ទទួល​ឲ្យ​សិក្សា​ក្នុង​សាកលវិទ្យាល័យ ស៊ីឌនី ​ដែលជា​សាកលវិទ្យាល័យ​ល្អ​បំផុត​ក្នុង ប្រទេស​អូស្ត្រាលី​។​តែ​គួរឲ្យ​សោកស្តាយ​ពេល​នោះ​ស្ថានភាព ត្រចៀក​របស់ JONH កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ ស្ទើរ​ស្តាប់​អ្វី​លែង​ឮហើយ​។​
ក្នុង​រយៈពេល ១០​ឆ្នាំ JONH បាន​ត្រៀម​ក្នុង​ការប្រឈមមុខ​គ្រប់​បញ្ហា​ដែល​នឹង​កើតមានឡើង​។ ទោះជា​គាត់​មិន​អាច​ស្តាប់​បាន តែ​គាត់​នូវតែ​មាន​វិធី​ក្នុង​ការដោះស្រាយ​បញ្ហា ពេល​រៀន​ក្នុង​ថ្នាក់ ស្តាប់​ការពន្យល់​របស់​គ្រូ​មិនបាន JONH បាន​ខ្ចី​សៀវភៅ​របស់​មិត្ត​ភក្ត័​មក​ចម្លង​។ កន្លែង​ដែល​គាត់​ឧស្សាហ៍​ទៅ​ជាងគេ​នោះ​គឺ​បណ្ណាល័យ គាត់​តែងតែ​អង្គុយ​អាន​សៀវភៅ និង​ឯកសារ​ជាច្រើន​ក្នុង​បណ្ណាល័យ​ដែល​ជា​ឃ្លាំង​ចំណេះដឹង​សម្រាប់​រូបគាត់​។ ក្រោយពី​បាន​សិក្សា​ទ្រឹស្តី​រួចមក គាត់​បាន​យកទៅអនុវត្ត​ក្នុង​បទពិសោធន៍​របស់​គាត់​។ រាល់ដង​ពេល​ចូល​ក្នុង​បទ​ពិសោធន៍​គាត់​បាន​យក នំប៉ុង័​មួយ​នឹង​ទឹក​មួយ​កែវ​សម្រាប់បរិភោគ​ក្នុង​ពេល​ធ្វើ​ពិសោធន៍​។​

គាត់​បាន​អនុវត្ត​បែប​នេះ​រហូត​មក គាត់​បាន​បញ្ចប់​ការសិក្សា​ក្នុង​សាកលវិទ្យាល័យ​ក្នុង​អាយុ ២០ ឆ្នាំ ជាមួយ​សញ្ញាបត្រ​និទេស្ទ ឆ្នើម ។ តាមពិត​គាត់​បាន​ប្រើប្រាស់​សមត្ថភាព​ក្នុង​ការសិក្សា​ដោយ​ផ្ទាល់​ខ្លួន​ក្នុង​ការសម្រេច​ក្នុង​ការសិក្សា​របស់​គាត់ ។ ក្រៅពី​នេះ​គាត់​ក៏​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ទៀត​ផង ។​ការប្រឹងប្រែង​របស់​គាត់​តែងតែ​ធ្វើឲ្យ​គាត់​ក្លាយជា​មនុស្ស ឈាន​មុខ​គេ​និង​ទទួល​ការកោតសរសើរ​ជា​និច្ច​។​លទ្ធផល​ទាំងអស់​បាន​កើតឡើង​ដោយសារ​ការ​ខំប្រឹងប្រែង និង​អត់ធ្មត់​របស់គាត់​។​

​សម្ដីមាស​របស់ JONH

<em>ខ្ញុំ​ចាត់ទុកថា​វិទ្យាសាស្ត្រ​ជា អ្វីមួយ​ដែល​មាន​ការអភិវឌ្ឍ​ជានិច្ច​។

មាន​មនុស្ស​ជាច្រើន​បាន​ក្លាយជា​អ្នកប្រាជ្ញ​ដោយសារ ដំបូង​ឆ្ងល់ រួច​ដាក់​សំណួរ ស្វែងរក​ចម្លើយដែល​គេ​បាន​សិក្សា​សរសេរ​ក្នុង​សៀវភៅ​ពីមុនមក បន្ទាប់​មក​ស្វែងរក​ដំ​នោះ​ស្រាយ​តាម​វិធី​របស់​ខ្លួនឯង​៕</em>

ប្រែ​សម្រួលអត្ថបទដោយ៖ ម៉ៅ សុខេន​

មតិយោបល់