ខេត្តកំពង់ធំ៖ កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥!ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា!នៅវេលាម៉ោង៧.២០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ ខណៈពេលដែលស្ត្រីវ័យចំណាស់
ឈ្មោះ សៀង គឹមហ៊ូ ភេទស្រី អាយុ៦៥ពិសារបាយពេលល្ងាចរួចបាននាំចៅៗស្រីៗ៣នាក់ដែលមានអាយុ៧ទៅ៩ឆ្នាំអង្គុយមើលទូរទស្សន៏នៅលើផ្ទះស្ថិតនៅក្នុងភូមិពណ្ណរាយ ឃុំចើងដើង ស្រុកបាយរាយ
ណ៏ ខេត្តកំពង់ធំ ។
ចំណែកកូនប្រុសស្រីដែលជាឪពុកម្តាយក្មេងស្រីទាំង៣នាក់ បានចេញទៅធ្វើចំការអស់ស្រាប់តែលេចមុខឃាតករម្នាក់បានយកជម្ពាមកៅស៊ូរដែលបាញ់ដោយគ្រាប់ព្រួញធ្វើអំពីដែកមានងៀងផងនោះ មកបាញ់សំដៅលើស្ត្រីរងគ្រោះ តែបាញ់មិនត្រូវ ឃើញដូច្នោះចៅស្រីៗ២នាក់មានការភិតភ័យក៏ស្ទុះរត់ចុះដី រីឯម្នាក់ទៀតបានចូលពួនសង្ងំនៅក្រោមគ្រែ!ឃើញឳកាសល្អឃាតករកំណាចឃោរឃៅបានស្ទុះឡើងទៅលើផ្ទះដកកាំបិតស្នៀតចាក់ទៅលើស្ត្រីរងគ្រោះចំនួន១៥កាំបិតបណ្តាលឲ្យធ្លាយពោះប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅលើផ្ទះរបស់ខ្លួន!។
ខណៈពេលដែលជនរងគ្រោះបានស្លាប់ ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោល!បើយោងតាមសម្តីក្មេងស្រីម្នាក់ដែលចូលពួនសង្ងំក្រោមគ្រែនិយាយថា!នាងចំណាំមុខឃាតករដៃដល់នោះមិនបានទេ!ដោយសារតែជនកំណាចបានពាក់មួកហើយនិងពាក់ម៉ាស់ជិតទើបនាងចំណាំមុខឃាតករមិនបាន!ជុំវិញករណីឃាតកម្មនេះផងដែរក៏មានមតិ១ចំនួននិយាយថាជនរងគ្រោះចេះអាបធ្មប់ ឯអ្នកខ្លះទៀតនិយាយថាមកពីស្ត្រីរងគ្រោះកាចពេក នៅក្នុង
ភូមិជនរងគ្រោះឲ្យតែមានបញ្ហាអ្វីតិចតួចតែងតែដើរជេរប្រម៉ាថគេឯង ទើបគេស្អប់!
លោកវរៈសេនីយ៏ឯក កែ ខាន់ណារ៉ា ស្ននការរងខេត្តកំពង់ធំ និងជាប្រធានការិយា
ល័យកណ្តាលយុត្តិធម៌ប្រាប់ថា!ករណីខាងលើនេះ កំលាំងនគរបាលកំពុងតែសហការគ្នា យ៉ាងក្តៅគគុកដើម្បីតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសចំពោះមុខច្បាប់៕
មតិយោបល់