ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ លោតពីលើស្ពានបាលេងូតទឹក ត្រូវទឹកហូរកួចទៅបាត់!..

​កណ្តាល: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅស្ពានបាលេ(ព្រែកតាម៉ៅ) ភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ថុង លឹមថាក់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស នៅភូមិឃុំកើតហេតុ(បាត់ខ្លួន)។ ឪពុកឈ្មោះ ងួន លឹមថុង អាយុ៣៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ និងម្តាយឈ្មោះ ស៊ីម សំអុល អាយុ៣៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។

នៅមុនពេលកើតហេតុ ជនរងគ្រោះនិងក្មេងៗជាច្រើននាក់ទៀតបាននាំគ្នាទៅងូតទឹកទន្លេងមេគង្គ ចំណុចស្ពានបាលេ ពេលទៅ
ដល់ជនរងគ្រោះ និងក្មេងៗជាច្រើននាក់នោះ បាននាំគ្នាលោតពីលើស្ពានបាលេ ពេលលោតនោះ ស្រាប់តែជនរងគ្រោះត្រូវទឹកហូរកួចទៅបាត់រកមិនឃើញ រហូតដល់ពេលនេះក្រុមគ្រួសារជនរងគ្រោះ និងអ្នកភូមិកំពុងរាវរកបន្តទៀត (មិនទាន់ឃើញសាកសព)៕

មតិយោបល់