ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿង ជិះទៅបុកពីក្រោយរថយន្តពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់

កំពង់ចាម: កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត បណ្ដាឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ០៦ ចន្លោះ គីឡូម៉ែត្រលេខ៧២-៧៣ ភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូបង្កម៉ាកវ៉េវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជុន ម៉េងថុង ភេទប្រុស អាយុ១៨ឆ្នាំ ក្នុងទិសដៅពីលិចទៅកើត បានបុកពីក្រោយរថយន្ត ម៉ាកកូរ៉ូឡា ពាក់ស្លាកលេខ ភ្នំពេញ២J-៩៣៣១ បើកបរដោយឈ្មោះ ឡេង ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិមេមាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកស្របទិសគ្នា បណ្តាលឲ្យបុរសអ្នកជិះម៉ូតូរបួសធ្ងន់
ចំណែកម៉ូតូ និងរថយន្តខូចខាតលក្ខណ:ស្រាល។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារអ្នកបើកបរម៉ូតូធ្វេសប្រហែស។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីរងចាំការដោះស្រាយ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម៕

មតិយោបល់