ព្រៃវែងៈ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានរៀបការ៉ុងខ្សាច់ទប់តាមជើងទេរទំនប់បារាយណ៍អណ្តែត ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ដើម្បីទប់ទល់នឹងការហូរច្រោះ ខណៈទឹកទន្លេមេគង្គក្រោម បានបន្តកើនឡើងស្ទើរព្រៀបខ្នងទំនប់ ។
សូមជំរាបថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្រោម (អ្នកលឿង) បានបន្តកើនឡើងដល់កម្ពស់ ៦,៦២ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ)៕
មតិយោបល់