ព័ត៌មានជាតិ

កំពុងដេក លក់លើអង្រឹងជនស្ស័យយកញញួរវាយបណ្ដាលឱ្យជនរគ្រោះរងរបួសធ្ងន់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ១៧ខែសីហាឆ្នាំ២០១៩មានករណីហិង្សាដោយចេតនា
មួយកើតឡើងនៅចំណុចក្រោមសំយាប មុខផ្ទះជនសង្ស័យស្ថិតនៅ ភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ។

ជនសង្ស័យឈ្មោះ យឹម លីម ភេទ ប្រុស អាយុ៦៦ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំ ខាងលើចំណែកជនរងគ្រោះឈ្មោះ ភុន ផាន់ណា
ភេទប្រុស អាយុ២៨ឆ្នាំជាតិខ្មែររស់នៅផ្ទះជាមួយគ្នា។

តាមប្រភពព័ត៌មានឲ្យដឹងថាខណ:ពេលជនរងគ្រោះកំពុងដេកលក់លើអង្រឹងជនសង្ស័យបានធ្វើសកម្មភាពយកញញួរមក
វាយលើ ជនរងគ្រោះចំក្បាល១កន្លែងបណ្ដាលឱ្យរងរបួសធ្ងន់ រួចជនសង្ស័យបានជិះម៉ូតូ គេចខ្លួន បាត់រីឯជនរងគ្រោះត្រូវ
បានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

នៅវេលាម៉ោង៥ និង ២០នាទីទៀបភ្លឺថ្ងៃទី ១៨ខែសីហាឆ្នាំ២០១៩កម្លាំងជំនាញនគរ បាលស្រុកត្បូងឃ្មុំបានឃាត់ខ្លួនជន
សង្ស័យខាងលើនៅចំណុចផ្លូវបំបែកថ្នល់ទទឹង ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំខណ:ពេលជនសង្ស័យរង់ចាំជិះរថយន្ត
ឈ្នួលគេចខ្លួនទៅស្រុកកំណើត។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់