ព័ត៌មានជាតិ

ជនសង្ស័យចំនួន ៤ នាក់ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍ ពីបទលួចឆក់ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: កាលពីថ្ងៃទី២ ដល់ទី៣ ខែសីហា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ៤ នាក់ ពាក់ព័ន្ធនឹងបទល្មើសចំនួន ៩ ករណី ក្នុងនោះ ករណី អំពើលួចឆក់ចំនួន ៨ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ និងមួយករណីទៀត ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ករណី ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងចាប់យកវត្ថុតាងប្រព្រឹត្តបទល្មើស និងភស្តុតាងជារបស់ជនរងគ្រោះ បញ្ជូនមកកាន់ការិយាល័យមានដូចខាងក្រោម ៖

– ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជ័រពណ៌ ក្រហម) នៅចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ ២ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ៣រសៀល។
– ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជ័រពណ៌ផ្ទៃមាឃ) នៅចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ ២ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ១២រសៀល។
– ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជ័រដៃតូច) នៅចំណុចស្ថានីយ៍ប្រេង តូតាល់ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ៥ល្ងាច។
– ករណីទី៤ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយម៉ាក LV) នៅចំណុចផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ៥ល្ងាច។
– ករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយម៉ាកLV ពណ៌ សូកូឡា) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២១ ផ្លូវលេខ២៣៧ ក្រុម៣២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ១២ និង ២០ នាទីថ្ងៃត្រង់ ដោយឃាត់ខ្លួនជនសង្ស័យ បាននៅថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២រសៀល ត្រង់ចំណុចភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួន រួមមាន៖
ទី១-ឈ្មោះ ហូ ផាន់ណា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយវត្ថុតាងដកហូតបាន មានមធ្យោបាយធ្វើសកម្មភាព គឺម៉ូតូមួយគ្រឿង ម៉ាក SUZUKI NEX ពណ៌ ស ឆ្នាំផលិត ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1DC-5821

ចំណែកវត្ថុតាង ដែលចាប់បាន និងជារបស់រងគ្រោះ រួមមាន៖
– ទូរសព្ទ័ដៃម៉ាកIPhone5s ពណ៌ ស ស៊ីម កាតលេខ ០១២ ៨២៩៤៨២
– កាបូបស្ពាយម៉ាកLV ពណ៌ សូកូឡា ចំនួន ០១
– កាបូបលុយ ពណ៌ សូកូឡា ចំនួន ០១ និងសោរបងផ្ទះប្រើតេឡេ ចំនួន ០១ ជារបស់ជនរងគ្រោះឈ្មោះ សៅ ស៊ីណា។

– កាបូបយួរដៃមនុស្សស្រីចម្រុះពណ៌ ចំនួន ៤៨
– កាបូបស្ពាយចំនួន ១២
– កាបូបដៃចំនួន ១២
– សោឡានចំនួន ០៥
– សោម៉ូតូចំនួន ០២ ជារបស់ជនរងគ្រោះ ដែលជនសង្ស័យបានធ្វើសកម្មភាពឆក់កន្លងមក។

ជនរងគ្រោះឈ្មោះ សៅ ស៊ីណា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ៤៩៨ ផ្លូវលេខ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ មុខរបរ នគរបាលជាតិ បានបញ្ជាក់ថា សម្ភារបាត់បង់រួមមាន៖
– អាវុធខ្លីម៉ាកGLock ១៩ ពណ៌ ខ្មៅ លេខ BDZV១១៩ ផលិតនៅប្រទេសអូស្រ្តាលី
– ទូរសព្ទ័ដៃចំនួន ០២គ្រឿងម៉ាក ណូគា(គ្មានលេខ)
– ម៉ាក IPhone5s ពណ៌ ស ស៊ីម កាតលេខ ០១២ ៨២៩៤៨២
– ប័ណ្ណសម្គាល់ខ្លួនមន្រ្តីនគរបាល
– ប័ណ្ណបើកបររថយន្ត
– ប័ណ្ណសម្គាល់យានយន្ត
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក
– លុយចំនួន ៣០០ ដុល្លារអាមេរិក

ករណីទី៦ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខហាងពិភពម៉ូត ផ្លូវលេខ១៩ សង្កាត់ជ័យជំន: ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨វេលាម៉ោង ១០ និង ៣០ នាទីយប់។ ជនរងគ្រោះឈ្មោះ CHALOU CLARA ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ បារាំង កាន់លិខិតឆ្លងដែនលេខ ១៨DC៦៩៥៨០ ចុះថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ ស្នាក់នៅបន្ទប់លេខ៦ ផ្ទះសំណាក់ឡេស៊ីកេកូ ផ្លូវលេខ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មុខរបរ ទេសចរណ៍ សម្ភារបាត់បង់ រួមមាន៖
– កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ០១
– លិខិតឆ្លងដែនលេខ ១៨DC៦៩៥៨០ ចំនួន០១
– កាតធនាគារ ចំនួន ០១
– ប័ណ្ណបើកបររថយន្តប្រទេសបារាំង ចំនួន ០១
– ទូរសព្ទ័ដៃម៉ាក IPhone5s ពណ៌ ស ចំនួន ០១
– ប្រាក់ដុល្លារចំនួន ៦០ ដុល្លារអាមេរិក។

– ករណីទី៧ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាកIPhone 8 plus ពណ៌ទឹកមាស ) ប្រព្រឹត្តនៅចំណុចក្បែរបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ផ្លូវលេខ១៨២ ក្រុមទី២២ ភូមិ៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោង 8 និង ៣០ នាទីយប់។

– ករណីទី៨ អំពើលួចមានស្ថានទម្ងន់ទោស (ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកមាស ) ប្រព្រឹត្តនៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី ផ្លូវលេខ ២៧១ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៦ល្ងាច។ ជនសង្ស័យទី ១-ឈ្មោះ ទន់ អង្គាបុត្រ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និង២-ឈ្មោះ កែវ សុខវិសាល ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ១៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀល ត្រង់ចំណុចបន្ទប់លេខ៤០១ ផ្ទះសំណាក់ តារាម៉ូឌែនពេជ្រ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ វត្ថុតាងចាប់យករួមមាន៖
– ម៉ូតូមួយគ្រឿង ម៉ាក SUZUKI NEX ពណ៌ សខៀវ ពាក់ស្លាកលេខ ភ្នំពេញ ១FY-៨២០៣
– ទូរសព្ទ័ដៃម៉ាកណូគៀ២៣០ ពណ៌ខ្មៅ ចំនួន ០១ – ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ស ចំនួន ០១ និងខ្សែដៃលោហធាតុ ពណ៌ លឿងស (ក្លែងក្លាយ) មួយខ្សែចា
– ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន១៣៦៧០៨ ពាក់ស្លាកលេខត្បូងឃ្មុំ១E-៩១១៨
– ទូរសព្ទ័ដៃម៉ាកណូគៀ ពណ៌ ស ស៊ីមកាតលេខ ០៩៣ ៦៩៣៩៩២
– ដាវចំនួន ០២ ដើម
ភស្តុតាងជារបស់រងគ្រោះ
– កូនកាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ០១
– លិខិតឆ្លងដែនលេខ ១៨DC៦៩៥៨០ ចំនួន ០១ ជារបស់ជនរងគ្រោះឈ្មោះ CHALOU CLARA ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ បារាំង។

– និងករណីទី៩ ប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំណុចបន្ទប់លេខ៤០១ផ្ទះសំណាក់ តារាម៉ូដែលពេជ្រ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ៣រសៀល។ ជនសង្ស័យឈ្មោះ ហេង ដារ័ត្ន ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៣៩ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក វត្ថុតាងចាប់យកជាមធ្យោបាយ ធ្វើសកម្មភាពរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាមួយកញ្ចប់តូច
– ឧបករណ៍កែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ – ដែកកេះចំនួន ២ ចាប់យកពីឈ្មោះ ហេង ដារ័ត្ន។

បច្ចុប្បន្នជនសង្ស័យចំនួន ០៤ នាក់ និង វត្ថុតាង ពាក់ពន្ធ័បទល្មើស ខាងលើ ត្រូវបានការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់