ព័ត៌មានជាតិ

អាសូរណាស់! ម្ដាយកូនទ្រហោយំ ដោយសារបាត់បង់មនុស្សជាស្រទ្បាញ់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ដោយក្រុមគ្រួសារ មានទាំងកូនប្រុសស្រីរបស់របស់ជនរងគ្រោះ បានស្រែកទ្រហោយំហៅឪឲ្យត្រឡប់មកវិញ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី៤ ខែសីហាឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ ២៧១ ចំណុចមុខសាលាបឋមសិក្សាបឹងត្របែកខាងត្បូង នៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានជិះម៉ូតូម៉ាក Scoopy ស៊េរី ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-3918 ធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ ២៧១ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏វាក់អឺជាមួយម៉ូតូឡាំម៉ាតា មួយគ្រឿងនៅខាងមុខ ទើបបណ្ដាលឲ្យម៉ូតូដួល ដោយជនរងគ្រោះបោកក្បាលនិងថ្នល់យ៉ាងពេញទំហឹង ស្លាប់ភ្លាមៗនៅនឹងកន្លែង៕

មតិយោបល់