ភ្នំពេញៈ ម៉ូតូសង់កូរ៉េមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប ប្រទះឃើញផ្លុងចោលក្នុងព្រៃរបោះ ដែលគេសង្ស័យថា ជាមធ្យោបាយរបស់ជនល្មើស សម្រាប់ធ្វើសកម្មភាព ។
ម៉ូតូខាងលើ ម៉ាក ស៊ីធី សេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-6410 ត្រូវបានប្រទេះឃើញ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅព្រៃរបោះ បរិវេណដីឡូត៍ទំនេរទុកចោលមួយ តាមផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃកី «ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ក្រោយពីពលរដ្ឋ អ្នករត់ម៉ូតូឌុប ដើរទៅបត់ជើង ។
តាមការសន្និដ្ឋាន ពលរដ្ឋនៅកន្លែងកើតហេតុ បានដាក់ការសង្ស័យថា ម៉ូតូមួយគ្រឿងនេះ ជាមធ្យោបាយ សម្រាប់ធ្វើសកម្មភាពរបស់ជនល្មើស ដែលបានយកមកផ្លុងចោល ក្នុងព្រៃដោយកាច់មែកឈើ បិទបាំង បំភ័ន្តភ្នែកទៀតផង។
ក្រោយទទួលបានដំណឹងនេះភ្លាមៗ នគរបាលប៉ុស្តិ៍ពងទឹក បានយកម៉ូតូខាងលើទៅរក្សាទុក និងបន្តស្រាវជ្រាវរកម្ចាស់៕
មតិយោបល់