ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ សង្ស័យថា….!

ភ្នំពេញៈ បុរសម្នាក់បានគេងស្លាប់នៅក្នុងបន្ទប់ជួលសង្ស័យថាខ្យល់គបង្កឲ្យមានការភ្ញាក់ផ្ញើលកាលពីវេលាម៉ោង៤និង៤០នាទី ថ្ងៃទី ០៥ សីហា ២០១៨ នៅចំណុច បន្ទប់ជួល លេខ៣ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ ឆៃ រ៉ា ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបររៀន កូរ៉េ នឹងធ្វើការសំណង់ ស្នាក់នៅភូមិ ប៉ប្រកខាងត្បូង សង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិ ត្រពាំងឈូក ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមដំណើររឿងបានឲ្យដឹងថា តាមការបំព្លឺ របស់ប្អូនស្រីសពមានឈ្មោះឈ្មោះ ឆៃ សារ៉េត ស្រី អាយុ ១៧ឆ្នាំមុខរបររោងចក្រ បានអោយដឹងថា បងប្រុស(សព) រួមជាមួយខ្លួន(ប្អូនស្រី)កាលពីល្ងាចម្សិល ថ្ងៃទី៤ សីហា ២០១៨ បានទៅលេងនៅផ្ទះបងប្រុសម្នាក់ទៀត ឈ្មោះ ឆៃ វ៉ា អាយុ ៣៤ឆ្នាំ ស្នាក់នៅក្បែរគ្នា ក្នុងភូមិកើតហេតុ រួចបានហូបចុកជុំគ្នាច្រើនគួរសម ។

លុះដល់ព្រឹកឡើងថ្ងៃទី ៥ សីហា ២០១៨ ខ្លួនបានចេញ ទៅធ្វើការថែមម៉ោងថ្ងៃអាទិត្យ ដោយបងប្រុស សង្ងំដេកក្នុងបន្ទប់ជួល រហូតដល់ម៉ោងជាង១១ ថ្ងៃត្រង់ ខ្លួនបាន ខល ទូរស័ព្ទ មកបងប្រុសតែ មិនឃើញលើក ។ លុះដក់ម៉ោង ១៦និង៤០នាទី ខ្លួនបានចេញពីធ្វើការមកដល់បន្ទប់បើកទ្វារចូលមិន បានខ្ទាស់គន្លឹះខាងក្នុង ហើយហៅបងប្រុសមិនឆ្លើយតប ទើបខ្លួនបានហៅបងប្រុសឈ្មោះ ឆៃ វ៉ា មកជួយគាស់កាត់សោរទ្វារ ចូលមើលស្រាប់តែឃើញ ជនរងគ្រោះសព ដេកស្លាប់បាត់ទៅហើយ ដោយក្បាលចូលក្រោមគ្រែបន្តិច រីឯជើង ទល់មកទ្វារបន្ទប់។

ក្រោយពេលកើតហេតុទើបរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យកុសល្យវិច័យឃើញថា សពស្លាប់ដោយសារខ្យល់គពិតមែន ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរ៕

មតិយោបល់