ព័ត៌មានជាតិ

ការ​គេង​អាក្រាតកាយ​ផ្តល់​អ្វីខ្លះ​ដល់​សុខភាព​ជីវិត​ផ្លូវភេទ​លើ​គ្រែ​?

ប្តី​របស់​ខ្ញុំ​ចូល​ចិត្ត​កាយ​អា​ក្រាយ​កាយ ដោយសារតែ​គាត់​បានទទួល​អនុសាសន៍ ពី​គ្រូពេទ្យ​ថា​គេង​បែបនេះ វា​ជួយ​បង្កើន​ប្រសិទ្ធភាព និង​រក្សាបាន​នូវ​សុភមង្គល នៅក្នុង​ជីវិត​ស្នេហា ។​ដូច្នេះ​ទាក់ទិន​នឹង​បញ្ហា​នេះដែរ អ្នក​អាច​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដែល​មាន​ជំនាញ់​ត្រឹមត្រូវ​ដើម្បី​ស្រាយ​បញ្ហា​នេះ​។​
Nudity
​ការ​ដេក​ដោយ​កាយ​អា​ក្រាយ វា​មិន​ងាយស្រួល​នោះ​ទេ ដើម្បី​ទទួលយក​វា ប៉ុន្តែ​តាម​ការសិក្សា​ជាច្រើន បានបង្ហាញ​ថា ការ​គេង​បែបនេះ​វា​ផ្តល់​ភាព​ចំណេញ​ជាច្រើន​ដល់​សុខភាព​ទៅវិញ ដោយ​ធ្វើឲ្យ​វិញ្ញាញ​អារម្មណ៍​របស់​ស្ត្រី និង​បុរស​មាន​ភាពងាយស្រួល​។​ការ​ស្លៀកពាក់ ខោ​ក្នុង​គេង វា​អាច​នឹង​ធ្វើឲ្យប៉ះពាល់​ដល់ និង​កៀប​សាច់ដុំ​ពងស្វាស និង​ប៉ះពាល់​ដល់​ដំណើរការ​របស់​ឈាម និង​ធ្វើ​ឲ្យ​អា​អូន​តូច​រងរបួស​ផងដែរ​។​ចំណែក​ស្ត្រី វិញ​សម្រាប់​ការ​ស្លៀកពាក់​ខោ​ក្នុង អំឡុង​ពេល​គេង​ពេល​យប់​នេះ​ដែរ វា​ក៏​ធ្វើឲ្យ​ប៉ះពាល់​និង​ប្រឈម​មុខ​បញ្ហា​ស្ត្រី​។​

​សម្រាប់​បុរស​គួរតែ​សិក្សា​នូវ​របៀប​គេង​ដោយ​កាយ​អាក្រាត ដើម្បី​បង្កើន​ឲ្យ​មេ​ជីវិត​ឈ្មោល មាន​សុខភាព​ល្អ និង​រឹងមាំ​តាម​បែប​ធម្មជាតិ​។​ការ​ដេក​ដោយ​កាយ​អ​ក្រា​ត​ពិតជា​ផ្តល់​ភាពងាយស្រួល​មែន ក៏ប៉ុន្តែ​គួរតែ​រៀប​លក្ខណៈ​ដេក​ដោយ​អា​កប្បក​រិយា​ត្រឹមត្រូវ មិនមែន​គ្រប់គ្នា​ត្រូវតែ​គេង​ដោយ​អាក្រាត​រាល់​យប់​នោះ​ទេ ។ តែ​អ្នក​គួរតែ​ស្លៀកពាក់​ដោយ សម្លៀក​បំពាក់​ស្តើង ទន់ និង​រលុង​ដែល​ជា​ហេតុ​មិន​ធ្វើឲ្យប៉ះពាល់​ដល់ សុភាព​សិច​។ តែ​បើ​ករណី​ចង់​ដេក​អាក្រាត ត្រូវតែ​បែងចែក​បន្ទប់ ឬ​គ្រែ ដោយ​ដាច់​ដោយឡែក ការពារ​កុំ​ឲ្យ​កូនៗ​ឬ​ក្មេងៗ​ឃើញ​ករណីនេះ​៕​

មតិយោបល់