កណ្តាលៈ ថ្ងៃអាទិត្យ០៩រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ឌិសក័ ពស ២៥៦២ ត្រូវនិង ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៨
មានករណីលួច នៅវេលាម៉ោង២និង១០នាទីទៀបភ្លឺ នៅផ្ទះឈ្មោះពេជ្រ ហ៊ីម ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះចាន់ ប៊ុនធឿន ភេទប្រុស អាយុ៥១ ឆ្នាំ ជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន KPIទីលំនៅភូមិ បឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យចំនួន៣នាក់(ឃាត់ខ្លួនម្នាក់)មិនស្គាល់អត្តសញ្ញាណចំនួន២នាក់(គេចខ្លួន)១-ឈ្មោះអ៊ំ ពិសិដ្ឋ ហៅ ឈិន ភេទប្រុស អាយុ១៨ ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិប្រាកដ ទីលំនៅ ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
សំភារៈបាត់បង់ ទូរសព្ទដៃចំនួន២គ្រឿង, ប្រាក់ដុល្លារចំនួន៥០០ដុល្លារ។ វត្ថុតាងចាប់យក កាបូបដៃចំនួន១, កាបូបម្សៅចំនួន១(ប្រដាប់ប្រដាលម្សៅនិងក្រេមលាបមាត់)ប្រាក់ដុល្លារចំនួន២៦០ដុល្លារ លិខិតក្រុមហ៊ុនKPI ចំនួន១សន្លឹក, បណ្ណ័សម្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន១សន្លឹក អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ចំនួន១សន្លឹក លិខិតក្រុមហ៊ុនKPN ដាសស្ទ្រី ចំនួន១សន្លឹក កាតធានាគារកម្ពុជាសាធារណៈ ចំនួន១សន្លឹក បណ្ណសំគាល់យានយន្ត ចំនួន១សន្លឹក លិខិតអេស៊ីអាអ៊ិនសូរិន(ខេមបូឌ)ភីអិលស៊ី ចំនួន១សន្លឹក ថ្មសាក ចំនួន១។
ជនសង្សយ័ឈ្មោះអ៊ំ ពិសិដ្ឋ ហៅ ឈិន មានបក្សពួកចំនួន២នាក់ទៀតរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលទើបនិងស្គាល់គ្នា ។ នៅថ្ងៃទី០៤.៨.២០១៨ វេលាម៉ោង២១និង០០នាទីជនសង្សយ័ទាំង៣នាក់ បានចេញពីភ្នំពេញមក ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្ត កណ្តាល នៅវេលាម៉ោង២៤និង០០នាទី ជនសង្សយ័ទាំង០៣នាក់បានចូលធ្វើសកម្មភាពលួចនៅផ្ទះឈ្មោះ ពេជ្រ ហ៊ីម ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល បន្ទាប់ពី ជនសង្សយ័ធ្វើសកម្មភាពលួច ត្រូវបានជនរងគ្រោះដឹង ហើយក៏ដេញតាម ជនសង្សយ័ បានរត់គេចខ្លួនបាត់ចំនួន២ នៅសល់តែជនសង្ស័យឈ្មោះ អ៊ំ ពិសិដ្ឋ ហៅ ឈិន គេចខ្លួនមិនទាន់ក៏ត្រូវបានជនរងគ្រោះឃាត់ខ្លួនបាន យកមកប្រគល់ឲនគរបាលប៉ុស្តិ៍បឹងគ្រំ និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បី បន្តចាត់ការតាមនីតិវិធី។
តាមការស្តាប់ចម្លើយ ជនសង្សយ័បានសារភាពថា ពិតជាបានធ្វើសកម្មភាពលួចលុយនិងសំភារៈរបស់ជនរងគ្រោះពិតប្រាកដមែន៕
មតិយោបល់